មេការហាងគុយទាវអង្គរជុំត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងករណីវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយ​សារតែបង្ខំទៅរួមភេទមិនបាន

មេការហាងគុយទាវអង្គរជុំត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងករណីវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយ​សារតែបង្ខំទៅរួមភេទមិនបាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ សំណុំរឿងមេការហាងគុយទាវអង្គរជុំសាខាបឹងសាឡាងវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសារតែ​បបួលនាងទៅរួមភេទមិនបាននោះគឺធ្លាក់ដល់ដៃចៅក្រមស៊ើបសួរនិងសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។

សូមបញ្ជាក់ថា៖ សំណុំរឿងជនដៃដល់ឈ្មោះ កៅ ណូរ៉ា មេការហាងគុយទាវអង្គរជុំសាខាបឹងសាឡាងដែលវ៉ៃនារីម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរដោយសារតែបបួលទៅរួមភេទ​មិនបាននោះនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០នេះកំពុងស្ថិតក្រោមចំណាត់ការចៅក្រមស៊ើបសួរ ។

Sponsor

នេះបើតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប៉ុន្តែនៅរសៀលថ្ងៃដដែលនេះឮដំណឹងថាចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ។

បើតាមលោក គុជ គឹមឡុង គឺជនដៃដល់រូបនេះត្រូវបានលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ​ធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់រឿងហេតុកាលពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០កន្លងទៅស្ត្រីរងគ្រោះបានបង្ហោះវីដេអូស្វែងរកយុត្តិធម៌និងការជួយអន្តរាគមន៍ពីមហាជនតាមបណ្តាញ Tik Tok។

ជនរងគ្រោះបានរៀបរាប់ថារូបនាងត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវដើម្បីទទួលបានប្រាក់ធីប២០ដុល្លារនៅហាងគុយទាវអង្គរជុំម្ដុំបឹងសាឡាង ។

បន្ទាប់ពីញ៉ាំបាយរួចភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញតែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់បានបបួលនាងទៅរួមភេទដោយសន្យាថាឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធមិនទៅជាមួយក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា ។

បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយទើបជនបង្កបានឈប់រថយន្តនិងគេចខ្លួនបាត់ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុក៏ដូចជាអ្នកសារព័ត៌មានផងដែរ។

ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែងពុំអាចទទួល​បានដំណោះស្រាយទើបនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ៕