បាត់ដំបង: ក្មេងស្រីម្នាក់ត្រូវបានប្រទះឃេីញលង់ទឺកស្លាប់កាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០នៅវេលាម៉ោង១៤និង៣០នាទីនៅចំណុចក្រុមទី១៤ភូមិស្វាយជ្រុំឃុំបវេលស្រុកបវេលខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះហេង ឡៃហ៊ួង ភេទស្រី អាយុ៩ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ
ក្រោយទទួលពត៍មានកំលាំងផ្នែកកោសល្យនិងពិនិត្យវិភាគទីកន្លែងកើតហេតុបានសហការជាមួយប៉ុស្តិ៏រដ្ឋបាលឃុំបវេលនិងពេទ្យបង្អែកស្រុកបានចុះទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញសពជនរងគ្រោះអណ្ដែតនៅក្នុងទឹកអណ្ដូងដែលនៅក្នុងអូមានជុំរៅរហូតដល់ទៅ២.៥ម៉ែត្រ។
បើតាមការបំភ្លឺរបស់ក្មេងឈ្មោះ ហេង ហ៊ួ ភេទប្រុសអាយុ១០ឆ្នាំត្រូវជាបងបង្កើតជនរងគ្រោះបានបំភ្លឺថានៅម៉ោង១៥និង០០នាទីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ខ្លួនបានទៅបេះត្រកួននៅក្នុងអូរដែលនៅក្បែរផ្ទះជាមួយប្អូនស្រីរបស់ខ្លួននឹងមានក្មេងៗ៣នាក់ទៀតទៅជាមួយដែរពេលដែលខ្លួនកំពុងបេះត្រកួនប្អូនស្រីបានសុំមកផ្ទះមុនលុះមួយសន្ទុះក្រោយមកខ្លួនក៍ដើរមកផ្ទះជាមួយក្មេងដ៍ទៃទៀតក៍បានឃើញស្បែកជើងប្អូននៅក្បែរមាត់អណ្ដូងខ្លួនពុំបានចាប់អារម្មណ៍នឹកថាប្អូនភ្លេចយកទៅផ្ទះខ្លួនក៍រើសស្បែកជើងទៅផ្ទះក៍សួទៅម្ដាយឃើញប្អូនមកផ្ទះហើយនៅម្ដាយថាអត់ឃើញក៍នាំគ្នាដើររកតែរកមិនឃើញ។
ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ហុក មាស ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិសាំងរាំងឃុំបវេលដែលត្រូវជាអុំបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថាកាពីវេលាម៉ោង៧ព្រឹកក្រោយពីទទួលដំណឹងថាបាត់ក្មួយខ្លួនក៍បានទៅផ្ទះរបស់ប្អូនដើម្បីជួយដើររកក្មួយតែរកអត់ឃើញដោយមិនអស់ចិត្តក៍នាំគ្នាទៅរកតាមស្រះនៅក្នុងអូក៍បានឃើញសពក្មួយអណ្ដែតទឹកអណ្ដូងនៅក្នុងអូកន្លែងដែលបេះត្រកួន។
ឆ្លងតាមការបំភ្លឺរបស់សាក្សីនិងសាច់ញាតិនៅជុំវិញទីកន្លែងកើតហេតុនិងការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឺកពិតប្រាកដមែនពីព្រោះនៅលើខ្លួនសាកសពគ្មានស្នាកស្នាមអ្វីឡើយ។
មូលហេតុជនរងគ្រោះបានដើរទៅបេះត្រកួននៅក្នុងទឹកជ្រៅមិនចេះហែលទឹកទើបបណ្ដាលអោយលង់ស្លាប់។
ក្រោយធ្វើការពិនិត្យផ្នែកជំនាញបានប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណីខ្មែរ៕


