ពោធិ៍សាត់: ឪពុកបង្កើតចិត្តតិរច្ឆានបង្ខំកូនស្រីបង្កេីតរួមភេទតាំងពីអាយុ១២ឆ្នាំរហូតមានគ្រួសារហេីយនៅតែប្រព្រឹត្តទៀតទ្រាំលែងបានប្តឹងសមត្ថកិច្ច។
ដោយមានដីការបង្គាប់ឲ្យចាប់ខ្លួនពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុកបានធ្វើការឃាត់បុរសម្នាក់មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញពាក់ព័ន្ធករណីលួងលោមរួមភេទជាមួយកូនស្រីបង្កើតការនាំខ្លួនបុរសសង្ស័យនេះសមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិព្រែក១ឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ។
មន្ត្រីនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី ភេទប្រុសអាយុ៥០ឆ្នាំ ។
ចំណែកឯជនរងគ្រោះឈ្មោះ ខ.ស.ធ ភេទស្រីអាយុ២០ឆ្នាំ (ទាំងពីរនាក់រស់នៅក្នុងភូមិព្រែក១ឃុំសំរោងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាឪពុកកូននឹងគ្នា) ។
ប្រភពដដែលបានឲ្យដឹងថាកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីព្រឹកនៅចំណុចចំការមនស្ថិតក្នុងភូមិ.ឃុំខាងលើជនសង្ស័យត្រូវជាឪពុកបង្កើតបាននិយាយទទូចសុំអង្វររួមភេទជាមួយនារីរងគ្រោះ(នាងក៏ដាច់ចិត្តនិយាយថាបើឪឯងចង់ដេកជាមួយខ្ញុំ ខ្ញុំឲ្យដេកតែម្តងទៀតទេ)បន្ទាប់មកជនសង្ស័យបានឲ្យនារីរងគ្រោះឡើងដេកលើគ្រែរួចជនសង្ស័យបានរួមភេទជាមួយនារីរងគ្រោះ រហូតទាល់តែបានសម្រេច(ព្រមទាំងនិយាយថាកូនអើយ ក្នុងមួយខែឲ្យឪពុកសុំដេកជាមួយ០៥ដងមកចាំឪពុកឲ្យលុយ៥ម៉ឺនរៀល )ដោយទ្រាំមិនបានទើបនារីរងគ្រោះមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ជូនខ្លួន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៉ោះ ខ្ញី បានបញ្ជាក់ឲ្យដឹងថាខ្លួនពិតជាមួយបានលួងលោមរួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើតពិតប្រាកដមែនគឺតាំងពីនារីរងគ្រោះមានអាយុ១២ឆ្នាំមកម្លេះរហូតមកដល់នាងមាន គ្រួសារហើយក៏នៅតែសុំកូនរួមភេទជាមួយទៀត ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

