អ្នកញៀនល្បែងចាក់កន្ទុយលេខវៀតណាម៣នាក់ត្រូវបាន​នគរបាលខណ្ឌច្បារអំពៅចុះបង្រ្កាបនិងវត្ថុតាងមួយចំនួនធំ

អ្នកញៀនល្បែងចាក់កន្ទុយលេខវៀតណាម៣នាក់ត្រូវបាន​នគរបាលខណ្ឌច្បារអំពៅចុះបង្រ្កាបនិងវត្ថុតាងមួយចំនួនធំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: ក្រុមអ្នកលេងល្បែងចំនួន៣នាក់ក្នុងនោះមានអ្នក​ចាក់កន្ទុយលេខ២នាក់និងភ្នាក់ងារកត់ឆ្នោតម្នាក់ត្រូវបាន
ន​គរបាលប៉ុស្តិ៍ព្រែកថ្មីចុះបង្ក្រាបល្បែងកន្ទុយលេខឆ្នោតវៀត​ណាមដកហូតបានវត្ថុតាងមួយចំនួនធំ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពី៣និង៥០នាទីរសៀល ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នៅចំណុចផ្ទះគ្មានលេខភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

Sponsor

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០៣នាក់រួមមាន
១-ឈ្មោះចក់ ស្រីមុំ ភេទស្រីអាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរភ្នាក់ងារកត់ឆ្នោតស្នាក់នៅផ្ទះខាងលេី
២-ឈ្មោះញ៉ែម សុខ ភេទស្រីអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ)។
៣-ឈ្មោះថាវ ស្រី ភេទស្រី អាយុ៥០ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិកើតហេតុ(អ្នកចាក់កន្ទុយលេខ)។

មុននឹងឈានដល់ការបង្ក្រាបនេះសមត្ថកិច្ចនគរបាលផ្នែក យុត្តិធម៍ខណ្ឌច្បារអំពៅសហការណ៍ជាមួយនគរបាលប៉ុស្តិ៍ព្រែកថ្មីចុះបង្ក្រាបជាក់ស្តែងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ ឆ្នោត វៀតណាម)នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ខាងលើដកហូតវត្ថុតាងរួមមាន ក្រដាសកត់កន្ទុយលេខរួច២៣សន្លឹក,​ម៉ាស៊ីនគិតលេខ​០១​គ្រឿង,ទូរស័ព្ទ ដៃ០១គ្រឿង, លុយដុល្លារ ៧០៤ដុល្លារ, លុយខ្មែរ២,៤៣០,០០០រៀល, ប៊ិចចំនួន៥ដើម, ក្រដាសកាគែរ័មួយចំនួន, ក្រដាសសេរីផ្ទៀងឆ្នោតមួយចំនួន និងក្រដាសមិនទាន់កត់កន្ទុយលេខមួយចំនួន

បច្ចប្បន្ន​បានបញ្ជូនមកអធិ​ការ​ដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕