រថយន្ត​សេរីទំនេីបមួយគ្រឿងបេីកបរដោយជនជាតិចិនខ្វះកាប្រុងប្រយត្ន័ទៅបុកម៉ូតូសង់មួយគ្រឿងដែលធ្វេីដំណេីរ​ស្របទិសគ្នាបណ្តាលអោយឆេះម្ចាស់ម៉ូតូរងរបួសឆ្ងន់

រថយន្ត​សេរីទំនេីបមួយគ្រឿងបេីកបរដោយជនជាតិចិនខ្វះកាប្រុងប្រយត្ន័ទៅបុកម៉ូតូសង់មួយគ្រឿងដែលធ្វេីដំណេីរ​ស្របទិសគ្នាបណ្តាលអោយឆេះម្ចាស់ម៉ូតូរងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះ​កុង​:​ កាលពីវេលាម៉ោង​១១និង១០នាទីព្រឹក​ថ្ងៃទី២០​ខែ​កក្តដា​ឆ្នាំ២០២០​ស្ថិតនៅចំណុច(គល់ស្ពានស្រែអំបិល)​លេីផ្លូវជាតិ៤៨នៅភូមិសាលាម្នាង​ឃុំបឹងព្រាវ​ស្រុកស្រែអំបិ​ល​ខេត្តកោះកុង​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន​កេីតឡេីងរវាងរថយន្តម៉ាក់​តូយូតាឡង់គ្រីសឺGX-R V6​ សេរី​2011​ ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញ2AX-0966. មានទិសដៅពីភ្នំពេញ-កោះកុង​ បានបេីកបរដោយឈ្មោះ​ ស៊ាំង​ ទៀនយី(ZANG TIANYE)ភេទប្រុស​ អាយុ២២ឆ្នាំ​ជនជាតិ​ចិន​មានទីលំនៅផ្លូវ៤៣​ភូមិព្រៃកោង​សង្កាត់ចោមចៅទី២​ ខណ័្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​លុះបានមកដល់ក​ន្លែងកេីតហេតុ​បានបុកម៉ូតូម៉ាក់​ដ្រីម​សង់(C125)​សេរី2019​ ព័ណខ្មៅ​ មួយគ្រឿងពាក់ស្លាកលេខកោះកុង1B-7002​ មានទិសដៅស្របគ្នា​បេី​កបរដោយឈ្មោះ​ ធូ​ រតនា​ ភេទប្រុ​ស​អាយុ២២ឆ្នាំ​ជនជាតិខ្មែរ​មានទីលំនៅ​ភូមិព្រះអង្គកែវ​ឃុំដងពែង​ស្រុកស្រែអំបិលខេត្តកោះកុង​ធ្វេីអោយម៉ូតូគៀបជាប់នឹងក្បាលឡាន​អូសចំងាយ២២ម៉ែត្របែកផ្កាភ្លេីងហ៊ាសាំងបណ្តាលអោយឆាបឆេះម៉ូតូ​ខណ:នោះរថយន្តក៏បេីកថយក្រោយ​រីឯអ្នកបេីកបរ​ ម៉ូតូ ក៏ខ្ទៀតចេញមកខាងស្តាំដៃ​នៃចិញ្ចេីមផ្លូវបណ្តាលអោយរងរបួសធ្ងន់​ហេីយក៍ត្រូវបាន​បញ្ចូនទៅកាន់មន្ទីពេទ្យបង្អែកស្រែអំបិល​ភ្លាមៗ ។

Qបច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូដែលឆេះ​ត្រូវបានកំម្លាំងអធិការដ្នាននគបាលស្រុកស្រែអំបិល​ដឹកនាំដោយ​លោកវ.សេនីយ៍ទោ​ ហ៊ួត​ លៀងទុយ​ អធិការរងទទួលផែនចរាចរណ៍​យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្រែអំបិល​ដើម្បីចាត់ការ​បន្តតាមនិតិវិធី​ ៕

Sponsor