ភ្នំពេញ: ប្រទះឃេីញសពស្រ្តីម្នាក់ដេកស្លាប់នៅក្បែរចិញ្ចេីមផ្លូវសមត្ថកិច្ចនៅមិនទាន់បញ្ជាក់នោះទេថាជាករណីគ្រោះថ្នាក់ចរាចរ ឬជាករណីអ្វីផ្សេងព្រោះកំពុងពិនិត្យនិងស៊ើបអង្កេតស្រាជ្រាវបន្ថែមនិងអត្តសញ្ញាណក៏ពុំទាន់ស្គាល់ វ័យប្រហែល៣០ឆ្នាំមានភិនភាគរាងធាត់ល្មមសម្បុរស្រអែម ស្លៀកពាក់ខោកាប៊ូយខ្លីពណ៌ខៀវពាក់អាវយឺតដៃវែងពណ៌ខ្មៅឆ្នូតសនិងពាក់ស្បែកជើងសូកពណ៌ខ្មៅ ។
ហេតុកាភ្ញាក់ផ្អេីលនេះកេីតឡេីងនៅវេលាម៉ោ៥ព្រឹកព្រលឹម ថ្ងៃពុធទី២២ខែកក្កដាឆ្នាំ២០២០ត្រង់ចំណុចដីវាលមាត់បឹង ផ្លូវ៥០ម៉ែត្រស្ថិតនៅក្នុងភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជាក់ស្ដែងនៅកន្លែងកើតហេតុគេបានឃើញស្បែកជើងមួយគូនិងមានស្នាមឆូតកោសផ្លូវនិងកញ្ចក់ម៉ូតូបែកដូចដួលម៉ូតូ តែមិនឃើញម៉ូតូនោះទេ ។
តាមប្រភពបានឲ្យដឹងថាអ្នករត់កង់បីម្នាក់បានឃើញសាកសពនេះដោយសារជិះកាត់ក៏ប្រទះឃើញសពនៅលើថ្នល់បេតុងបន្ទាប់មកគាត់ក៏បានហៅអ្នកធ្វើដំណើរផ្សេងទៀត ជួយលើកដាក់ទៅកៀនខ្លាចឡានកិនថែម ។
សមត្ថកិច្ចជំនាញនិងកំពុងតែវិភាគកោសលវិច្ឆ័យទៅលេីសាកសពខាងលេីថាមកពីមូលហេតុអ្វី។

