ភ្នំពេញ: នគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកបានធ្វើការឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ក្រោយពីបានធ្វេីសកម្មភាពលួចកាបូបលុយហេតុនេះកេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២១ខែកក្ដដាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ៩០ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញពីបទលួចយកកាបូបលុយរបស់បុរសម្នាក់ដែលមានទឹកប្រាក់ចំនួន២ពាន់ដុល្លារបានសម្រេចនាពេលកន្លងទៅ ។
សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្រះចកបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សុខ អ៊ាងមួយ ភេទស្រីអាយុ២៩ឆ្នាំមុខរបររកស៊ីផ្លូវភេទស្នាក់នៅផ្ទះលេខ៧៧៨ផ្លូវលំភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញជាប់ចោទពីបទលួចកាបូបលុយកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទីនៅចំណុចផ្ទះសំណាក់មហាសម្បត្តិផ្លូវលេខ៧០ភូមិ១៩សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញពីជនរងគ្រោះឈ្មោះ PHAN VAN DAT ភេទប្រុស អាយុ២៨ឆ្នាំជនជាតិវៀតណាមស្នាក់នៅមហោស្រពខេត្តសៀមរាប។
សម្ភារបាត់បង់មានលុយចំនួន២០០០$ (ពីរពាន់ដុល្លារ), អត្តសញ្ញាណប័ណ្ណវៀតណាម១សន្លឹកនិងកាតអេធីអឹម(AgriBank)១សន្លឹក។
បច្ចុប្បន្ននេះជនសង្ស័យខាងលេីកំពុងធ្វេីការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដេីម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ៕


