កំពង់ធំ: ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពីបានធ្វេីសកម្មភាពយកកាំបិទផ្គាក់កាប់ទៅលេីប្រពន្ធរបស់ខ្លួនបណ្តាលអោយស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមសង្ស័យមានជម្លោះក្នុងគ្រួសារហេតុកានេះកេីតឡេីងកាលពីថ្ងៃទី២១ខែ កក្កដាឆ្នាំ២០២០កើតហេតុម៉ោងនៅ០៦និង០០នាទីស្ថិតនៅភូមិសាស្ត្រស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ។
យោងតាមប្រភពព័ត៌មានពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្កបានឲ្យដឹងថានៅចំណុចស្រះទឹកក្រោយផ្ទះជនរងគ្រោះចម្ងាយប្រហែល១០០ម៉ែត្រស្ថិតនៅភូមិខ្វាន់ទៀងឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំបានប្រទះឃើញសាកសពស្រ្តីរងគ្រោះឈ្មោះ ស៊្រុន ចន្រ្ទា អាយុ៣០ឆ្នាំនៅភូមិកើតហេតុខាងលើមានមុខរបរគ្រូពេទ្យឯកជនត្រូវបានជនសង្ស័យកាប់និងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងករខាងឆ្វេងបណ្តាលអោយស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ ។
ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងថាករណីនេះកំលាំងជំនាញបានស្រាវជ្រាវរហូតដល់ម៉ោង១៤និង០០នាទីរសៀលទេីបឃាត់ខ្លួនបានជនសង្សយ័ជាប្តីឈ្មោះ ធល ធារិទ្ធអាយុ៣០ឆ្នាំបានសារភាពថាខ្លួនពិតបានកាប់ប្រពន្ធបណ្តាលអោយស្លាប់ពិតប្រាកដមែនយេីងកំពង់ចងក្រងសំណុំរឿងតាមនីតិវិធី(មូលហេតុជម្លោះប្តីប្រពន្ធ) ៕




