ក្រសួងអប់រំយុវជន​និង​កីឡា​បានកំណត់គោលការណ៍តម្រូវ​ចំនួន៦ចំណុចដេីម្បីឲ្យសាលារៀនឯកជនទាំង២០អាចសា​ក​ល្បងបើកដំ​ណេីរការក្នុងដំណាក់កាលទី២

ក្រសួងអប់រំយុវជន​និង​កីឡា​បានកំណត់គោលការណ៍តម្រូវ​ចំនួន៦ចំណុចដេីម្បីឲ្យសាលារៀនឯកជនទាំង២០អាចសា​ក​ល្បងបើកដំ​ណេីរការក្នុងដំណាក់កាលទី២

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ នៅថ្ងៃទី២២ខែកក្កដាឆ្នំា២០២០នេះក្រសួងអប់រំបានកំណត់នូវគោលការណ៍តម្រូវជាចាំបាច់ចំនួន៦ចំណុចឲ្យសា​លារៀនឯកជនទាំង២០ដែលទទួលការអនុញ្ញាតឲ្យបេីក​សា​កល្បងបើកដំណើរការនៅខែក្រោយនេះ។

លោក រស់ សុវាចា បានបញ្ជាក់ឲ្យដឹងថាដើម្បីឈានដល់​ការចុះអនុស្សរណៈយោគយល់គ្នាសាកល្បងបើកដំណើរ​ការដំណាក់កាលទី១ក្នុងកំឡុងខែសីហាឆ្នាំ២០២០តាមស្មារ​តីលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រីលេខ៦៩៥សជណ.អវ ចុះថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ក្រសួងអប់រំយុវជននិងកីឡា បន្តណែនាំត្រួតពិនិត្យវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាឯកជនទាំង២០លើគោលការណ៍តម្រូវដូចខាងក្រោម

Sponsor

១/​ ការរៀបចំបរិស្ថានសាលាអគារសិក្សានិងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀនដែលគោរពបាននូវគម្លាតសុវត្ថិភាព)ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកជាពិ​សេស​គ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដា។

២/​ គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សាត្រូវធ្វើតេស្តរកមេរោគកូវីដ១៩មុនដំណើរការសាលា។

៣/​ ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះមានការធ្វេស​ប្រហែស​ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នាគ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាននិងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។

៤/​ គ្រឹះស្ថានសិក្សាទាំងនេះត្រូវបន្តអនុវត្តនូវវិធីសាស្ត្រ​សិក្សាតាមបែបចម្រុះគឺការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិករួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀនព្រមទាំងគោរ​ពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។

៥/​ ក្រសួងនឹងចេញគោលការណ៍ណែនាំស្តីពីលក្ខខណ្ឌតម្រូវ​នៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ១៩​ជាមូលដ្ឋានគោលសម្រាប់ការរៀបចំពិធីសារសុវត្ថិភាពសុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា។

៦/​ គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។

លោកបន្ថែមថាផ្អែកតាមបទពិសាធន៏និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាននូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។

សូមជម្រាបថារាជរដ្ឋាភិបាលនៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ បានយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ក្នុងកំឡុងខែសីហាឆ្នាំ២០២០គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន២០ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាបនិងក្រុងបាត់ដំបងដោយអនុវត្តតាមគោល​ការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការ​សុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការ WHO៕