បរទេស: ដំរីកម្សត់មួយក្បាលឈ្មោះ Kaavan ត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថានមកជួយសង្គ្រោះក្នុងដែនជំរកអភិរក្សសត្វដំរីនៅកម្ពុជា។
ការជួយសង្គ្រោះនេះបន្ទាប់ពីមនុស្ស៤សែននាក់បានធ្វើញត្តិទាមទារឲ្យមានការដោះលែងសត្វដំរីពីសួនសត្វមួយកន្លែងក្នុងរដ្ឋធានីប៉ាគីស្ថាន។
Sponsor
សួនសត្វនោះត្រូវបានចោទថាដាក់ច្រវាក់ជើងគ្មានការផ្ដល់ចំណីនិងមើលថែ Kaavan ត្រឹមត្រូវបើទោះជាដំរីនេះមានវ័យរហូតដល់ជិត៤០ឆ្នាំទៅហើយក្ដី។
តុលាការបានសម្រេចឲ្យមានការដោះលែងដំរីកម្សត់ Kaavan ហើយកម្ពុជានឹងក្លាយជាផ្ទះថ្មីរបស់ដំរីនេះនៅក្នុងដែនអភិរក្សសត្វដំរី ដែលមានដំរី៨០ក្បាលផ្សេងទៀតកំពុងរស់នៅយ៉ាងសុខសាន្តជាមួយធម្មជាតិ។
