មិនដឹងថាធ្វេីផ្លូវនេះមានស្តង់ដារទេបេីធ្វេីរួចមិនទាន់បាន២​ខែ​ផងខូចដោយកន្លែងហេីយ! ពលរដ្ឋ​សំណូមពរដល់​ក្រសួ​ង​សាធារណះការនិងដឹកជញ្ជូនជួយមេីលផ្លូវមួយខ្សែរមានប្រ​វែ​ង៣.៥០០ម៉ែត្ររងកាខូចខាតអស់ហេីយ

មិនដឹងថាធ្វេីផ្លូវនេះមានស្តង់ដារទេបេីធ្វេីរួចមិនទាន់បាន២​ខែ​ផងខូចដោយកន្លែងហេីយ! ពលរដ្ឋ​សំណូមពរដល់​ក្រសួ​ង​សាធារណះការនិងដឹកជញ្ជូនជួយមេីលផ្លូវមួយខ្សែរមានប្រ​វែ​ង៣.៥០០ម៉ែត្ររងកាខូចខាតអស់ហេីយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ឆ្នាំង:​ ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែដែលមាន​ប្រវែង​៣.៥០០​ម៉ែត្រចេញពី​ភូមិ​សន្ទូច​ដល់​ភូមិ​ទ្រា​ត្បូងស្ថិត​នៅ​ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​ដែល​កសាង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​ស្រាប់តែ​បច្ចុប្បន្ន​មានការ​ខូចខាត​ច្រើន​កន្លែង ។

ហេតុនេះ​ហើយប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋានសំ​ណូមពរ​ដល់​ក្រសួងមេត្តា​ចុះ​មក​ត្រួតពិនិត្យនិង​ជួសជុល​កែ​លម្អ​ផ្លូវ​នេះ​ឡើង​វិញ​ផងចៀសវាង​ការ​ខូច​ខាត​កាន់តែ​ច្រើន​ជាង​នេះ ។

Sponsor

លោក នូ ឃាន មេឃុំ​ស្រែ​ថ្មីថ្លែង​ថាផ្លូវ​មួយ​​ខ្សែ​នេះ​កាល​ដើម​ឡើយ​គឺជា​ផ្លូវលំ​ក្រាល​ក្រួស​ក្រ​ហមហើយ​ក៏​មានការ​ខូចខាត​ច្រើន​កន្លែងប៉ុន្តែ​ក្រោយមកក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាលបានឱ្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ចុះ​មក​កសាង​ផ្លូវ​មួយ​ខ្សែ​នេះជា​ផ្លូវ​ក្រាល​កៅស៊ូ​វិញដែល​មាន​ប្រវែង​៣.៥០០​ម៉ែត្រ​ចេញពី​ភូមិ​សន្ទូច​រហូត​ទៅ​ដល់​ភូមិ​ទ្រា​ត្បូងដោយ​មាន​ដាក់លូ​ប្រអប់​មួយ​កន្លែងដែល​កសាង​ឡើង​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាលស្ថាបនា​ដោយ​នាយក
ដ្ឋា​ន​ផ្លូវលំ​ជនបទ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

លោក​មេឃុំ​បញ្ជាក់​ថាបើ​គិត​មក​ដល់​ពេល​នេះកសាង​ហើយ​មិន​ទាន់​បាន​២​ខែ​ផងក៏​បាន​ខូច​ខាត​ទៅ​វិញ​ជា​ច្រើន​កន្លែង ដែល​លោក​មិន​ដឹង​ថាមក​ពី​មូលហេតុ​អ្វី​នោះ​ទេ ។

ប៉ុន្តែ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋនិង​កុំ​ឲ្យ​ផ្លូវ​នេះ​កាន់តែ​ខូច​ធ្ងន់​ជាង​នេះក្នុង​នាម​អាជ្ញាធរ​​ឃុំលោក​សំណូមពរ​ដល់​ក្រសួង​អភិ​វឌ្ឍន៍​ជនបទមេត្តា​ចុះ​មក​ជួយ​មើល​និង​កែ​លម្អ​ផ្លូវ​នេះ​ឡើង​វិញ​ផង ។

ជុំវិញ​បញ្ហា​នេះលោក ជិន រ​ដ្ឋា ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តបាន​ប្រាប់​ភ្នាក់ងារ​យើង​កាលរសៀល​​នេះ​ថាផ្លូវ​ដែល​កសាង​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​នេះគឺ​កំពុង​ស្ថិត​នៅ​ក្នុង​សុពលភាព​នៃ​ការ​ជួសជុល​ឡើង​វិញ​នៅ​ឡើយ​ទេគឺ​ធានា​ការ​ជួសជុល​រយៈពេល​១​ឆ្នាំ ។

ហេតុ​នេះ​ហើយក្រសួង​នឹង​ចុះ​មក​ពិនិត្យ​និង​ជួសជុល​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ៕