ផឹកសុីជាមួយគ្នាមានជម្លោះ​រឿងដល់វេនច្រៀងខារ៉ាអូខេមិនបានស្ទាក់វាយ​បណ្តាលឲ្យស្លាប់ម្នាក់រងរបួសម្នាក់រីឯជន​ដៃ​ដល់រត់គេចខ្លួនបាត់

ផឹកសុីជាមួយគ្នាមានជម្លោះ​រឿងដល់វេនច្រៀងខារ៉ាអូខេមិនបានស្ទាក់វាយ​បណ្តាលឲ្យស្លាប់ម្នាក់រងរបួសម្នាក់រីឯជន​ដៃ​ដល់រត់គេចខ្លួនបាត់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់:​ បុរសម្នាក់បានស្លាប់នៅក្បែកាំជណ្ដើរផ្ទះនិងចំណែកភាគីម្ខាងទៀតបានរងរបួសធ្ងន់កំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរីឯជនសង្ស័យដៃដល់ជាជនទី៣បាន​រត់គេចខ្លួនបាត់ក្នុងករណីហឹង្សាដោយចេតនា(វាយសម្លាប់​មនុស្ស)បន្ទាប់ពីទំនាស់ពាក្យសម្ដីគ្នាក្នុងវង្យផឹកសុីរវាងឪពុកជនដៃដល់និងជនរងគ្រោះឈ្លោះគ្នារឿងដណ្ដើមក្បាលម៉េក្រូច្រៀង។

ហេតុការណ៍ឃាតកម្មខាងលើនេះបានកើតឡើងនៅវេលា​ម៉ោង៧និង៣០នាទីយប់ថ្ងៃអង្គារ១កើតខែស្រាពណ៍ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ទី ណាក់ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរស្ថិតនៅភូមិអូរហេងឃុំសំរោងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

Sponsor

បើយោងតាមប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថាជនរងគ្រោះ(ស្លាប់)
ឈ្មោះ​ ស៊ុន រីម ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរបច្ចុប្បន្ន រស់នៅទល់មុខផ្ទះកើតហេតុស្ថិតនៅភូមិ.ឃុំកើតហេតុបាន​រងរបួសសុះលើផ្ទៃមុខនិងខ្ទេចក្បាលចេញខួរ។

ចំណែកគូរទំនាស់ក៏បានរងរបួសបាក់ដៃ(ខាង​ស្ដាំ)​មាន​ឈ្មោះ នឿង ធូ ហៅតាបាក់ដៃភេទប្រុសអាយុ៦២ឆ្នាំជន​ជាតិខ្មែរនិងជនសង្ស័យដៃដល់ជាជនទី៣មានឈ្មោះ ធូធុន ភេទប្រុសអាយុ៣៤ឆ្នាំត្រូវជាកូនបង្កើតរបស់(ឈ្មោះ​ នឿង ធូ) បច្ចុប្បន្នរស់នៅភូមិ.ឃុំកើតហេតុជាមួយគ្នា ។

មន្រ្តីកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបន្តថាករណីឃាតកម្មខាងលើនេះមុនដំបូងគេឃើញមានកម្មវិធីផឹកស៊ីតូចមួយ នៅ​ផ្ទះរបស់(ទី ណាក់) ដោយមានផឹកស៉ីនិងដាក់ធុងបាស់តូច​មួយច្រៀងផងដែរក្នុងនោះមានគ្នាចំនួន៣នាក់៖

ទី១ ឈ្មោះ ទី ណាក់ (ម្ចាស់ផ្ទះ ),ទី២ ឈ្មោះ ជឿន នៅភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ.ឃុំជាមួយគ្នា ,និងទី៣ឈ្មោះ ធូ ធុន (ជនសង្ស័យគេចខ្លួន) ។

ខណៈដែលភាគីម្ខាងឈ្មោះ​ នឿង ធូ​ ហៅតាបាក់ដៃស្រវឹងស្រាមកពីក្រៅហើយបានចូលផឹកនៅកន្លែងកើតហេតុភ្លាម​នោះជនរងគ្រោះស្លាប់ឈ្មោះ​ ស៊ុន រីម​ ក៏បានចូលមកផឹកដែរ គ្រានោះពួកគាត់ក៏បានដាក់បទចម្រៀងតែពេលនោះស្រាប់តែដល់បទកុម៉ង់របស់តា(នឿង ធូ) ដល់វេនត្រូវច្រៀងប៉ុន្តែត្រូវបានជនរងគ្រោះឈ្មោះ ស៊ុន​ រីម(សព) ច្រៀងបានមុន ក៏ទំនាស់ពាក្យសម្ដីគ្នាតែម្ដង ។

ប្រភពដដែរបន្តថាបន្ទាប់ពីអ្នកទាំងពីរនាក់ពុំសូវមើលមុខគ្នាទើបម្ចាស់ផ្ទះឈ្មោះ​ ទី ណាក់ ឃើញស្ថានភាពបែបនេះក៏​បានឲ្យឈ្មោះ ធូ ធុន​ ត្រូវជាកូនបង្កើត(ជនសង្ស័យ)ជូនឪពុកទៅផ្ទះសិនហើយជនសង្ស័យឈ្មោះ​ ធូ ធុន​ មកផឹកបន្ត ក្រោយមកជនរងគ្រោះជា​ សព បានដើរឆ្លងផ្លូវទៅផ្ទះរបស់ខ្លួនដែរប៉ុន្តែភ្លាមនោះចៃដន្យឈ្មោះ​ នឿង ធូ ក៏ស្ទាក់វាយ​នៅក្បែជណ្ដើរផ្ទះប៉ុន្តែទំនងវាយចាញ់ជនរងគ្រោះឈ្មោះ ស៊ុន​ រីម(ស្លាប់) ក៏ស្រែកឲ្យកូនជួយដោយស្រែកថា “ជួយអាញ់ផង អារីម​ វាយអាញ់បាក់ដៃហើយ” ។

បន្ទាប់មកកូនបង្កើតឈ្មោះ​ ធូ ធុន ជាជនសង្ស័យបានលឺ​សម្លេងឪពុកស្រែកឲ្យជួយក៏រត់ទៅហើយទំនងជាយកគល់ឈើវាយទៅលើជនរងគ្រោះដោយលឺសម្លេងភីសភូសៗ​ប៉ុន្តែដោយសារមើលពុំឃើញអ្វីទេព្រោះងងឹរពេកក៏នាំគ្នាឆោឡោឡើងហើយទៅមើលឃើញជនរងគ្រោះស្លាប់បាត់ទៅ​ហើយ ។

ចំណែកភាគីម្ខាងឈ្មោះ​ នឿង ធូ រងរបួសបាក់ដៃក៏ត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ ។

ក្រោយកើតហេតុជនដៃដល់ឈ្មោះ ធូ ធុន ភេទប្រុសអាយុ ៣៤ឆ្នាំត្រូវជាកូនបង្កើតរបស់(ឈ្មោះនឿង ធូ) បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតាមស្វែងរកចាប់ខ្លួនយកមក​ដាក់ទោសតាមច្បាប់។ ចំណែកសពត្រូវបានប្រគលឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។