នារីរូបស្រស់ម្នាក់ដែលស្លាប់នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រកាលពីយប់នៅមិនទាន់ដឹងពី​អត្តសញ្ញាណ​នៅឡេីយហេីយ​ករណីនេះ​សង្សយ័​ជាករណីប្លន់ឬយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវ

នារីរូបស្រស់ម្នាក់ដែលស្លាប់នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រកាលពីយប់នៅមិនទាន់ដឹងពី​អត្តសញ្ញាណ​នៅឡេីយហេីយ​ករណីនេះ​សង្សយ័​ជាករណីប្លន់ឬយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមថ្នល់សង្ស័យថាជិះម៉ូតូដើរលេងយ​ប់ជាមួយប្រុសស្នេហ៍លុះជួបគ្រោះថ្នាក់ធ្លាក់ពីលើម៉ូតូបោ ក​ក្បាលបណ្តាលឲ្យស្លាប់ក៏ត្រូវប្រុសស្នេហ៍ទុកសពចោលរួចគេចខ្លួនបាត់ស្រមោលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋនិងសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហេតុការណ៍ប្រទះឃើញសាកសពនារីវ័យក្មេងនៅលើ ចិញ្ចើមផ្លូវខាងនេះកើតមានការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០នៅ​ត្រង់ចំណុចដីវាលមាត់បឹងតាមបណ្តោយផ្លូវ៥០ម៉ែត្រស្ថិតក្នុងភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមត្ថកិច្ចបានឱ្យដឹងថា សាកសពនារីវ័យក្មេងខាងលើមិនត្រូវបានស្គាល់អត្តស​ញ្ញា​ណនោះទេគ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រហែល​​១៩​ឆ្នាំមានភិនភាគរាងធាត់ល្មមសម្បុរសស្លៀកពាក់ខោខូវប៊ូយ​ជើងខ្លីត្រឹមភ្លៅពណ៌ខៀវពាក់អាវយឺតដៃវែងពណ៌ខ្មៅឆ្នូតស និងពាក់ស្បែកជើងស៊កពណ៌ខ្មៅព្រមទាំងមានស្នាក់ចាក់​សាក់សរសេរថាAh mey 25.01.2001 និងសាក់រូប King នៅត្រង់ដៃខាងឆ្វេង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sponsor

តាមប្រភពពីបុរសជាអ្នករត់ម៉ូតូកង់បី​ម្នាក់ដែលបានប្រទះ ឃើញសាកសពនារីរ ងគ្រោះខាងលើមុនគេបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកម៉ូតូកង់បីកាត់តាមកន្លែងកើតហេតុក៏ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះខាងលើដែកស្លាប់នៅលើថ្នល់បេតុងបន្ទាប់មកគាត់ក៏បាន​ហៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកធ្វើដំណើរផ្សេងទៀតឱ្យជួយលើកសាកសពដាក់ ទៅគៀនចិញ្ចើមផ្លូវចៀសវាងឡានម៉ូតូបើកឆ្លងកាត់មិនបាន​ចាប់អារម្មណ៍កិនសាកសពថែ មទៀត។

បន្ទាប់មកគាត់ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យដល់ទីតាំងកើតហេតុតែម្តងព្រោះខ្លាចក្រែងជាអំ ពើឃាតកម្ម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មាននារីម្នាក់ដេកស្លាប់នៅលើចិញ្ចើមផ្លូវរួចមកកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅធ្វើការពិនិត្យនៅទីតាំងកន្លែងកើត ហេតុភ្លាមៗផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសមត្ថកិច្ចបានឱ្យដឹងថាតាម ការពិនិត្យជាក់ស្តែងនៅ កន្លែងកើតហេតុគេបានឃើញស្បែកជើងមួយគូនិងមាន​ស្នាមឆូតកោសផ្លូវព្រមទាំងកញ្ចក់ម៉ូតូបែក(ដូចដួលម៉ូតូ) តែមិនឃើញម៉ូតូនៅកន្លែងកើតហេតុនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលកើតហេតុសមត្ថកិច្ចជំ​នាញដឹកនាំដោយលោ កឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលា​ដំបូង​រាជធានីភ្នំពេញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថាសពរបស់នារីរងគ្រោះមានសភាពប៉ះទង្គិច ក្បាលខាងក្រោយធ្ងន់ធ្ងរ(បែកក្បាលផ្នែកខាងក្រោយ)។

យ៉ាងណាករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដោយមិន ទាន់អាចបញ្ជាក់ឱ្យដឹងនៅឡើយថាជាករណីគ្រោះថ្នាក់ ចរាចរណ៍ឬជាករណីឃាតកម្មនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នសពនារីរូបស្រស់ដែលដេកស្លាប់នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុក​នៅវត្តឬស្សីសាញ់ដើម្បីស្វែងរកសាច់ញាតិមកទទួលយក ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​