រងចាំមេីលតេីចៅហ្វាយខេត្តមណ្ឌលគិរីគិតយ៉ាងណាខណៈ​ដែលសម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជា​អោយ​ស្រាវជ្រាវ​រឿងករណី​ទន្ទ្រាន​យកដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​

រងចាំមេីលតេីចៅហ្វាយខេត្តមណ្ឌលគិរីគិតយ៉ាងណាខណៈ​ដែលសម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជា​អោយ​ស្រាវជ្រាវ​រឿងករណី​ទន្ទ្រាន​យកដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

មណ្ឌលគិរី​:​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅថ្ងៃទី​២២​ខែ​កក្កដា​ឆ្នាំ​២០២០​បានចេញសេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កេីត​ក្រុម​ការងារ​អន្តរក្រសួង​ ដេីម្បី​ចុះសិក្សាស្រាវជ្រាវ​លេីករណី​ការកាប់រាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃខុស​ច្បាប់​ក្នុងតំបន់​ការពារ​ធម្មជាតិ​ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី​ ។

ក្នុង​សេចក្ដី​សម្រេច​នេះ​មានយោងលេី​ចំណារដ៏ខ្ពង់ខ្ពស់​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​បានចុះថ្ងៃទី​៨ខែ​កក្កដា​ឆ្នាំ​២០២០​។

Sponsor

បេីតាម​ប្រភព​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ​បានបង្ហេីបអោយដឹងថា​៖ យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​ពាក់ព័ន្ធ​ជាង​២០​នាក់​រួមទាំង​អភិបាល​ខេត្ត​មណ្ឌលគិរី​អភិបាល​ស្រុក​កោះញែក​ស្រុក​អូររាំង​ សមាជិក​ព្រឹទ្ធសភា​ឧត្ដមសេនីយ៍​ ។ល​។

​លោក ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​គោរព​ស្នេីសុំ​គោលការណ៍​ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​កែសម្រួល​ភារកិច្ច​និង​ដកហូត​មុខ​តំណែង​ព្រោះ​ពាក់ព័ន្ធ​នឹងការ​ឃុបឃិត​គ្នា​ទន្ទ្រាន​យកដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ ។

​ដោយឡែកលោក​ សេង​ សុវណ្ណារ៉ា​ អនុរដ្ឋលេខាធិការ​ក្រសួ​ង​យុត្តិធម៌​ត្រូវបានដកហូត​មុខ​តំណែង​និងចាប់ខ្លួន​បញ្ជូនទៅ​ពន្ធនាគារ​ឃុំខ្លួន​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​នឹងការ​ទន្ទ្រាន​យកដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី​ច្រើន​ជាង​១០០០​ហិកតា​ ។

មហាជន​មានការសាទរយ៉ាងខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​លេី​មន្រ្តី​ទន្ទ្រាន​យកដី​រដ្ឋ​ទាំងនោះ​ប៉ុន្តែករណីជនជាប់ចោទ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ក៏បានជាប់ពាក់ព័ន្ធមេភូមិ-ឃុំ ចៅហ្វាយស្រុ​ក​កោះញែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អាចនិយាយបានថាលោក ស្វាយ សំអ៊ាង អាចគេចមិនផុតពីមុខសញ្ញាស្រាវជ្រាវក្នុងការរំលោភដីធ្លីនេះឡើយខណៈគាត់បានសុីញ៉េលើដីមានបញ្ហានោះទាំងការបរិច្ឆេតតាំងពី​ភូមិ-ឃុំ-ស្រុក-ខេត្តមានតម្រុយពិរុទ្ធភាពរួចទៅហើយ៕