មុខសញ្ញា​ឆក់តាមដងផ្លូវយ៉ាងសកម្មវ័យក្មេងប្រុស្រី៤នាក់​អស់​លក្ខត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

មុខសញ្ញា​ឆក់តាមដងផ្លូវយ៉ាងសកម្មវ័យក្មេងប្រុស្រី៤នាក់​អស់​លក្ខត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កម្លាំងនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ​នា​យកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមននៅយប់ឈានចូលថ្ងៃទី២៣ខែ​កក្កដាឆ្នាំ២០២០បានបើកប្រតិបត្តិការបង្ក្រាបក្រុមជន​សង្ស័​យ​ជាមុខសញ្ញាដែលតែងធ្វើសកម្មភាពឆក់ជាសកម្មនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញចំនួន៤នាក់នៅខណ្ឌចំការមន។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនី​យ៍​សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,​លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និង​មានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌព្រមទាំងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

Sponsor

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាលនៃ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាជនសង្ស័យទី១/ឈ្មោះ ផែន តុង អាយុ១៦ឆ្នាំស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក(អ្នកឆក់)
ទី២/ឈ្មោះ​ មោះ សុខ ចំរើន អាយុ១៥ឆ្នាំស្នាក់នៅសង្កាត់​ចតុមុខខណ្ឌដូនពេញ(អ្នកឌុប)
ទី៣/ឈ្មោះ ហេង យីហុង អាយុ១៧ឆ្នាំស្នាក់នៅសង្កាត់ផ្សារកណ្តាលខណ្ឌដូពេញ(អ្នកបិទគូថ)និង
ទី៤/ឈ្មោះ អៀង សុភារីន ភេទស្រីអាយុ១៦ឆ្នាំស្នាក់នៅផ្ទះលេខ១២១អឺ០ផ្លូវលេខ២៣សង្កាត់ជ័យជំនេះខណ្ឌដូពេញ។

ក្រុមជនសង្ស័យទាំងអស់នេះធ្លាប់ធ្វើសកម្មភាពឆក់កាបូបជន​បរទេសឈ្មោះ SUZUKI YUKIKO ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិជប៉ុនស្នាក់នៅសណ្នាគារ EMOIN ផ្លូវលេខ១៩២ សង្កាត់ចតុមុខខណ្ឌដូនពេញកាន់លិខិតឆ្លងដែនលេខRA0​0​11251 កាលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០នៅចំណុចផ្ទះលេ​ខ​២៤ផ្លូវលេខ២៩៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធា​នី​ភ្នំពេញ។

ក្រោយឃាត់ខ្លូនជនសង្ស័យ៤នាក់ត្រូវបានបញ្ជូនទៅនា​យកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសួរនាំនិងប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមនដែលជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕