ឪពុកក្មេកស្រវឹងស្រាកាន់​កណ្តៀវ​ទៅរករឿងកូន​ប្រសារត្រូវកូនប្រសារយកទឹកអាសុីតជះបណ្តាលអោយរងរបួសឆ្ងន់

ឪពុកក្មេកស្រវឹងស្រាកាន់​កណ្តៀវ​ទៅរករឿងកូន​ប្រសារត្រូវកូនប្រសារយកទឹកអាសុីតជះបណ្តាលអោយរងរបួសឆ្ងន់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ត្បូងឃ្មុំ​:​ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរ​បាលស្រុកមេមត់ចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងករណី​ប្រេី​ហិង្សាដោយចេតនាក្រោយពីបានជះទឹកអាស៊ី ទៅលើជនរងគ្រោះ(ឪពុកក្មេក)បណ្ដាលឱ្យរង​របួសធ្ងន់ ។

ហេតុការនេះកេីតឡេីងកាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៦:៣០នាទីនៅចំណុចភូមិម៉ាស៊ីនឃុំរូងស្រុកមេមត់ខេត្តត្បូងឃុំ។

Sponsor

សមត្ថកិច្ច​បានឲ្យ​ដឹងថាករណីហិង្សាដោយចេតនា ក្រោយពីបានជះទឹកអាស៊ីទៅលើជនរងគ្រោះ​(ឪពុក​ក្មេក)បណ្ដាលឱ្យរងរបួសធ្ងន់ដែលបង្កឡើងដោយជនសង្ស័យជាកូនប្រសារឈ្មោះ យឹង សំអាត ភេទ​ប្រុសអាយុ២៨ឆ្នាំជាតិខ្មែរមានទីលំនៅភូមិ-ឃុំ កើត​ហេតុខាងលើ។

ចំណែកជនរងគ្រោះឈ្មោះ​ អំ សាន ភេទប្រុសអា​យុ​៥៥ឆ្នាំរស់នៅភូមិ-ឃុំជាមួយគ្នា។

សមត្ថកិច្ច​ឃាត់ខ្លួនបានជនសង្ស័យបានសារភាពថាខ្លួនពិតជាបានជះទឹកអាស៊ីតទៅលើឪពុកក្មេកប្រាកដមែនក្នុងខណៈពេលពុកក្មេកស្រវឹងស្រាកាន់កណ្ដៀវដងវែងទៅរករឿងខ្លួន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕