សៀមរាប: កម្លាំងសតម្ថកិច្ចឃសត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វេីសកម្មភាពយកកាំបិតគំរាមសម្លាប់ម្តាយមីងនិងបំផ្លាញនូវទ្រព្យសម្បត្តិកាលពីរសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ស្ថិតនៅលើកំពូលភ្នំត្បែងមានជ័យក្នុងភូមិក្រាំងដូងស្រុកត្បែងមានជ័យខេត្តព្រះវិហារ ។
ជនសង្ស័យដែលបានលើកកាំបិតគំរាមសម្លាប់ម្តាយមីងនិងវាយបំផ្លាញទ្រព្យសម្បត្តិដោយបានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវនិងកាប់ម៉ូតូរួមនឹងលួចបើកបររថយន្តរបស់ពលរដ្ឋមួយគ្រឿងបង្កការភ្ញាក់ផ្អើលនិងភ័យខ្លាចនៅក្រុងសៀមរាប គឺត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានពីកំពូលភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។
កម្លាំងនគរបាលខេត្តសៀមរាបជាអ្នកដឹកនាំនិងមានការចូលរួមអនុវត្តផ្ទាល់ពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គុំក្រុងសៀមរាបសហការជាមួយផែនការងារសន្តិសុខអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទើបចាប់ឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះ អែម បញ្ញា អាយុ២៧ឆ្នាំរស់នៅភូមិវិហារចិនសង្កាត់ស្វាយដង្គំក្រុងសៀមរាប។
សូមរំលឹកថាកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ស្ថិតនៅជិតសាលាបៀលប្រាយក្នុងភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបជនដែលមានឈ្មោះខាងលើបានលីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវនិងកាប់ម៉ូតូរួមនិងបានបើកបររថយន្តរបស់ពលរដ្ឋមួយគ្រឿងគេចទៅទុកចោលនៅស្រុកប្រាសាទបាគង។
ករណីបែបនេះកើតឡើងសមត្ថកិច្ចខេត្តសៀមរាបបានតាមប្រមាញ់ជាបន្តបន្ទាប់ព្រោះជននេះបានធ្វើឲ្យពលរដ្ឋមួយចំនួនមានការព្រួយបារម្ភផងដែរ។
ជនសង្ស័យខាងលើបានទៅសំងំលាក់ខ្លួននៅលើភ្នំពូលភ្នំត្បែងមានជ័យដើម្បីស្នាក់នៅបណ្ដោះអាសន្ន។
សមត្ថកិច្ចបាននាំជនសង្ស័យ មកកាន់ខេត្តសៀមរាបដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕


