ភ្នំពេញ: បាត់កូនខំដេីររកមិនឃេីញស្រាប់តែប្រទះឃេីញស្លាប់នៅក្នុងទឹកស្រះក្នុងវត្តអង្គតាមិញកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០នៅចំណុចស្រះទឹកក្នុងវត្តអង្គតាមិញភូមិគោកចំបក់សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
សពក្មេងរងគ្រោះមានឈ្មោះ រ៉ាត់ ថៃហ្វុង ភេទប្រុស អាយុអាយុ៤ឆ្នាំកន្លះស្នាក់នៅក្បែរវត្តខាងលើជាមួយម្ដាយមានឈ្នោះ ស៊ាង សីណា មុខរបរកម្មការិនីរោងចក្រនិងមានស្រុកកំណើតនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
.
នៅមុនពេលកើតហេតុក្មួយរបស់គាត់និងជីដូនបានមកវត្តនេះ ខណៈម្តាយជាប់រវល់ធ្វើចង្ហាន់សម្រាប់ប្រគេនលោកសង្ឃដូចសព្វដងនោះស្រាប់តែនៅវេលាម៉ោង២និង៣០នាទីរសៀលមានការភ្ញាក់ផ្អើលថាបាត់កូននិងចៅរបស់គាត់មិនដឹងជាទៅណានោះបងប្អូនប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃនៅក្នុងវត្តនាំគ្នាជួយដើររករហូតដល់ប្រទះឃើញសពក្មេងប្រុសនេះអណ្ដែតចេញពីស្រះទឹករួចក៏នាំគ្នាស្រង់យកមកលើគោក ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
សមត្ថកិច្ចបានចុះមកដល់និងពិនិត្យរួចធ្វើកំណត់ហេតុប្រគល់ជូនសពទៅសាច់ញាតិដើម្បីធ្វើបុណ្យនៅក្នុងវត្តអង្គតាមិញនោះរង់ចាំបូជាតាមប្រពៃណី៕


