ឧត្ដរមានជ័យ: គ្រោះថ្នាក់ចរាចរណ៍មួយរវាយរថយន្តនិងម៉ូតូបណ្តាលឲ្យស្រ្តីម្នាក់រងរបួសសន្លប់នៅកន្លែងហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០លើផ្លូវជាតិលេខ៦៨ស្ថិតក្នុងភូមិគោកចំបក់សង្កាត់សំរោងក្រុងសំរោងខេត្តឧត្ដរមានជ័យ។
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបើកស្របទិសគ្នា(ពីត្បូងទៅជើង)បណ្តាលឲ្យមនុស្សរងរបួសធ្ងន់១នាក់អ្នកបើកបរម៉ូតូឈ្មោះ សំណាង ដាណេ ភេទស្រី អាយុ២៣ឆ្នាំមុខរបរជាងកាត់ដេរសម្លៀកបំពាករស់នៅភូមិគិរីវ័នសង្កាត់កូនក្រៀលក្រុងសំរោង(របួសធ្ងន់)បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខ ឧត្តរមានជ័យ ១B-៥២៨៧ បើកពីត្បូងទៅជើង ។
ចំណែកអ្នកបើកបររថយន្តឈ្មោះ ឱ សុភ័គ្រ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ អាជីវកររស់នៅភូមិ-សង្កាត់-ក្រុងសំរោង (រត់គេចខ្លួនបាត់) បើកបររថយន្តម៉ាកម៉ាស់ស្តា(ចង្កូតស្តាំ) ពណ៌ប្រផេះ ពាក់ស្លាកលេខ BMC-១៣៨៥ មានអ្នករួមដំណើរជាមួយមានគ្នា២នាក់
ទី១-ឈ្មោះ ជឿន ភក្តី ភេទប្រុសអាយុ៣០ឆ្នាំមុខរបរអាជីវកររស់នៅភូមិ-សង្កាត់-ក្រុងសំរោង(គ្មានរបួស)និងទី២- ឈ្មោះ ម៉ោង ឡា ភេទប្រុសអាយុ២៨ឆ្នាំមុខរបរអាជីវកររស់នៅភូមិឈូកសង្កាត់-ក្រុងសំរោង(គ្មានរបួស) ។
កម្លាំងជំនាញក្រុងសំរោងបានចុះទៅដល់ជួយធ្វើអន្តរាគមន៍ បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តនិងធ្វើការវាស់វែងយកមកកាន់អធិការក្រុងសំរោងរងចាំដោះស្រាយគ្នានៅណេលក្រោយ៕


