ភ្នំពេញ: ទីតាំងហ្គេមបាញ់ត្រីដ៏ធំយីហោ(មណ្ឌលកំសាន្តអធិរាជ)មួយកន្លែងស្ថិតនៅជាប់ផ្លូវលេខ៧៨ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនឆ្មក់បង្ក្រាបជាលក្ខណះទ្រង់ទ្រាយធំបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអ្នកដំណេីរកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលប្រកបអាជីវកម្មក្បែរកន្លែងកេីតហេតុបានឲ្យដឹងថាទីតាំងហ្គេមបាញ់ត្រីខាងលេីនេះបានបេីកដំណេីរការមួយរយះធំមកហេីយនិងតែងតែមានមនុស្សប្រុសស្រីទាំងជនជាតិខ្មែរនិងជនជាតិចិនជាច្រេីននាក់ចូលមកលេងមិនខ្វល់ពីបញ្ហាអ្វីនោះឡេីយ ។
រហូតនៅយប់ថ្ងៃកេីតហេតុក៏ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថជាច្រេីននាក់ចុះមកសម្រុកចូលទៅបង្ក្រាបនិងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រេីននាក់ដាក់ខ្នោះបញ្ចូនឡេីងទៅលេីរថយន្តតែម្ដង ។
ពាក់ព័ន្ធការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលេីនេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញមិនបានប្រាប់ពីកំហុស ឬបទល្មេីសអ្វីនោះទេដោយគ្រាន់តែឃេីញចាប់មនុស្សប្រុសស្រីជាច្រេីននាក់ដែលចូលទៅលេងដាក់ខ្នោះឡេីងលេីរថយន្តបញ្ចូនទៅកាន់ទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីសាកសួរនិងកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ។
ដោយឡែកទូហ្គេមបាញ់ត្រីខាងលេីមិនបានដកហូតនោះទេ បានត្រឹមតែបិតទីតាំងនោះជាបណ្ដោះអាសន្ន ៕





