ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា និងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាដឹកនាំដោយលោក មាស ចាន់យ៉ាដា និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការងទទួលផែនការងារព្រហ្មទណ្ឌបានបេីកប្រតិបត្តិការបង្រ្កាបក្លឹបកំសាន្តហ្គោលឡាញដែលក្លឹបកំសាន្តមួយនេះល្មើសនឹងសេចក្តីណែនាំរបស់របស់ក្រសួងសុខាភិបាលស្តីពីការបង្ការនៃការរីករាលដាលនៃវីរុសកូវីដ១៩ ។
ក្នុងប្រតិបត្តិការនោះដែរបាននាំខ្លួនមនុស្សប្រុសចំនួន239នាក់និងបុគ្គលិកបម្រើការប្រុសស្រីចំនួន43នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
Sponsor




