ទីតាំងអុីនធឺណេតគ្មានស្លាកយីហោបង្កប់ល្បែងសុីសងក្បែរផ្សារដីថ្មីសង្កាត់ស្ទឹងមានជ័យ៣កំពុងតែបើកទទួលភ្ញៀវជា​ច្រើននិងវាយតប់គ្នាយ៉ាងអាណាធិតេយ្យស្ទើររាល់យប់

ទីតាំងអុីនធឺណេតគ្មានស្លាកយីហោបង្កប់ល្បែងសុីសងក្បែរផ្សារដីថ្មីសង្កាត់ស្ទឹងមានជ័យ៣កំពុងតែបើកទទួលភ្ញៀវជា​ច្រើននិងវាយតប់គ្នាយ៉ាងអាណាធិតេយ្យស្ទើររាល់យប់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ ប្រជាពលរដ្ឋស្នើអោយអាជ្ញាធរខណ្ឌមានជ័យចាត់ វិធានការទៅលើកទីតាំងអុីធឺណេតគ្មានយីហោមួយកន្លែង នៅជិតផ្សារដីថ្មីក្នុងសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ ដែលកំពុងបើកលេងបង្កភាពអាណាធិតេយ្យសំបូរដោយក្មេងទំនើងវាយតប់គ្នាស្រែកឡូឡាស្ទើររាល់យប់រំខានដំដេកពួកគាត់ក្រោយពីចាញ់ល្បែង។

ប្រជាពលរដ្ឋដែលដែលរស់នៅក្បែរទីតាំងបើកអុីធឺណេតបង្កប់ល្បែងសុីសងនេះបានលួចបង្ហើបប្រាប់ថាស្ទើរតែជារៀងរាល់យប់មានក្រុមក្មេងទំនើងជាច្រើនមានប្រុសមានស្រីចេញចូលលេងនិងសង្ងំប្រមូលផ្ដុំគ្នានិងស្រែកឡូឡា នៅលើដងផ្លូវខាងមុខទីតាំងនោះទាំងកណ្ដាលអាធ្រាតធ្វើអោយមានការរំខាងដំណេកពួកគាត់ទៀតផងហើយពេលខ្លះទៀតពេលលេងចាញ់ល្បែងម្ដងៗក្រុមក្មេងទំនើងទាំងនោះ ដេញវាយតប់គ្នាផ្អើលពេញផ្លូវធ្វើអោយប្រជាពលរដ្ឋនៅក្បែរនោះមានការភ័យខ្លាចព្រោះតែភាពអាណាធិបតេយ្យរបស់ក្រុមក្មេងទំនើងទាំងនេះ។

Sponsor

ជុំវិញបញ្ហានេះប្រពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌមានជ័យសូមចាត់វិធានការលើ ទីតាំងបើកបង្កប់ល្បែងសុីសងនេះផងដើម្បីក្ដីសុខរបស់ប្រជាពលរដ្ឋនិងដើម្បីគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព៕