រថយន្ត​(ហាយឡែនឌ័រ)មួយគ្រឿងបេីកបុកម៉ូតូបណ្តាលឲ្យរងរបួសឆ្ងន់២នាក់និងបានបន្សល់ទុកឯកសណ្ឋានអាវជាមន្ត្រីនគរបាលពាក់​សក្តិ៤កន្លះ

រថយន្ត​(ហាយឡែនឌ័រ)មួយគ្រឿងបេីកបុកម៉ូតូបណ្តាលឲ្យរងរបួសឆ្ងន់២នាក់និងបានបន្សល់ទុកឯកសណ្ឋានអាវជាមន្ត្រីនគរបាលពាក់​សក្តិ៤កន្លះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ រថយន្ត​ម៉ាក​(ហាយឡែនឌ័រ)បុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់ប្រុសស្រីពីរនាក់កាលពីយប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ​២០២០នៅផ្លូវចូលទៅកន្លែងធ្វើប៉ាស្ព័រស្ថិតនៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។

ប្រភពព័ត៌មានពលរដ្ឋបានប្រាប់ថាឡាននិងម៉ូតូគឺបើកលើផ្លូវច្រាស់ទិសគ្នាលុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាយ៉ាងពេញទំហឹងដែលបណ្តាលអោយអ្នកជិះម៉ូតូពីរនាក់ស្រីប្រុស រងរបួសបាក់ជើងទាំងពីរត្រូវបានឡានពេទ្យដឹកយកទៅ​សង្គ្រោះបន្ទាន់ផងដែរ។

Sponsor

ករណីនេះអ្នកបើកបររត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុដែលមានអាវជាមន្ត្រីនគរបាលពាក់​សក្តិ៤កន្លះឈ្មោះ វរសេនីយ៍ត្រី ពុធ ប៊ុនធឿន បន្សល់ទុកក្នុងរថយន្តចំណែកជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តដឹកយក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណ​ទេម៉ូតូជនរងគ្រោះម៉ាក Zommer x ស្លាកលេខ កំពត 1k-9525 ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំ​នាញខណ្សច្បារអំពៅ​បានចុះទៅវាស់វែងនិងយករថយន្តនិងម៉ូតមករក្បារទុករងចាំដោះស្រាយគ្នា។