ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សប្រុសស្រី៣នាក់រងរបួសខណះនាំគ្នាចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញបេីករេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើ
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី ២៨ខែកក្កដាឆ្នាំ២០២០នៅចំណុចមុខភោជនីយដ្ឋានចំរើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃេីញបុរសម្នាក់រួមដំណើរនឹងប្រុសស្រី៣នាក់ទៀតបេីករថយន្តមួយគ្រឿងម៉ាកវីស្តូពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-1236ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវភ្លើងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃឆ្លងទៅផ្លូវបេតុងមួយខាងទៀតក្នុងល្បឿនលឿនបួងចង្កូតមិនទាន់រេមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងម្ខាងបណ្ដាលឲ្យរងរបួសប្រុសស្រី៣នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅនឹងទីតាំងកើតហេតុខាងលើដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕

