យុជន២នាក់បានស្លាប់ភ្លាមៗខណះជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយនៅខណ្ខច្បារអំពៅ

យុជន២នាក់បានស្លាប់ភ្លាមៗខណះជិះម៉ូតូដឹកគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយនៅខណ្ខច្បារអំពៅ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ បេីករបរខ្វះកាប្រុងប្រយត្ន័បណ្តាលអោយយុវជន​២​នាក់បានស្លាប់ខណះបេីកទៅបុករថយន្តហេតុការនេះកេីតឡេីងកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ​២០២០ស្ថិតនៅចំណុចម្ដុំជិតផ្សារគគីរដែលស្ថិតនៅកំណាត់ផ្លូវជាតិ​លេខ១ក្នុងសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋមុនពេលកើតហេតុគេឃើញម៉ូតូម៉ាងClick ពណ៌​សដែលមានស្លាកលេខភ្នំពេញ​ 1GL-9895រួមដំណេីរពីរនាក់ជិះយ៉ាងលឿនបានជ្រុលចង្កូតទៅបុកគូទរថយន្តដឹកដីដែលបើកបរស្របទិសគ្នាបណ្ដាលឲ្យបុរសពីរនាក់ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ

Sponsor

ប្រពន្ធបានបញ្ជាក់បន្ថែមទៀតថាគាត់ជាអ្នក​ខេត្ដព្រៃវែងធ្វើការសំណង់នៅម្ដុំផ្សារគគីរមុនដំបូងប្ដីផឹកសុីជាមួយមិត្តភក្កិជួបជុំគ្នាបន្ទាប់ពីសម្រាកពីការងាររួចជិះចេញទៅក្រៅប្រពន្ធឃាត់អង្វរប្ដីមិនឲ្យទៅកុំចេញក្រៅ​ព្រោះហេតុអត់ល្អទេ​ចុងក្រោយប្ដីស្លាប់ទាល់តែបាន​។

សពជនរងគ្រោះទី១ ឈ្មោះ ពៅ ចាន់ធា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរផ្នែកលក់គ្រឿងសំណង់ក្រុមហ៊ុនឯកជនស្នាក់នៅភូមិចាឡក់ឃុំគគីស្រុកគៀនស្វាយ ខេត្តកណ្ដាល។
ទី២ ឈ្មោះ ដូ ភេទប្រុស អាយុ៣០ឆ្នាំ។

ម្ចាស់រថយន្តដឹកដីត្រូវបានសមត្ថកិច្ចឃាត់បានទាំងម្ចាស់ទាំងរថយន្តយកទៅអធិការខណ្ឌច្បារអំពៅដើម្បីធ្វើការដោះស្រាយតាមច្បាប់

សាកសពបន្ទាប់ពីសមត្ថកិច្ចវាស់វែងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​