ភ្នំពេញ: លោក លឹម ជាឡាយ ដែលជាតារាសម្ដែងដ៏ល្បីឈ្មោះនិងស្រស់សង្ហារម្នាក់សង្ស័យតែស្រវឹងស្រាបានបេីករថយន្តLexlis RX400h ជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរួមនិងបង្គោលភ្លេីងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវ២០០២ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញរថយន្តបង្កម៉ាក Lexlis RX400h ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B-0018 ដែលអ្នកបេីកបរគឺជាតារាសម្ដែងលោក លឹម ជាឡាយ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០០២ទិសដៅពីកេីតមកលិចលុះមកដល់កន្លែងកេីតហេតុដោយសង្ស័យរូបគាត់ស្រវឹងស្រាក៏រេចង្កូតទៅបុកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ រួមនិងបង្គោលភ្លេីងរងការខូចខាតតិចតួចប៉ុណ្ណោះក៏ប៉ុន្តែរថយន្តបង្កវិញបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អដែរដែលមិនធ្វេីឲ្យតារាសម្ដែងនិងប្រជាពលរដ្ឋណាម្នាក់រងរបួស ។
ក្រោយកេីតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុដែរតែដោយពិនិត្យស្ថានភាពត្រង់ចំណុចដែលរថយន្តបង្កបានបុកគឺមិនខូចខាតធ្ងន់ធ្ងរ ទេីបសម្រេចចិត្តប្រគល់រថយន្តបង្កឲ្យទៅម្ចាស់អូសយកទៅផ្ទះឬក៏ជួសជុលដោយខ្លួនឯងដេីម្បីបញ្ចប់រឿង ៕



