មន្ត្រី​គយចុះត្រួតពិនិត្យហាងលក់ទូរស័ព្ទយីហោ(តាន់ គឹម​ហួង)ពាក់ព័ន្ធករណីរត់ពន្ធខុសច្បាប់ទូរស័ព្ទដៃ៣០០គ្រឿង

មន្ត្រី​គយចុះត្រួតពិនិត្យហាងលក់ទូរស័ព្ទយីហោ(តាន់ គឹម​ហួង)ពាក់ព័ន្ធករណីរត់ពន្ធខុសច្បាប់ទូរស័ព្ទដៃ៣០០គ្រឿង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ:​ ទីតាំងហាងលក់ទូរស័ព្ទយីហោ(តាន់ គឹម​ហួង)នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យពាក់ព័ន្ធករ​ណីរត់ពន្ធទូរស័ព្ទខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចការិ​យា​ល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់៥ប្រចាំខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចម្រុះបើកប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០នេះជាក់ស្តែងរកឃើញទូរស័ព្ទដៃខុសច្បាប់ចំនួន៣០០គ្រឿង ។

មន្ត្រីជំនាញដែលចុះបង្ក្រាបនៅទីតាំងខាងលើនេះបានបញ្ជាក់ថាប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីលោកប្រធាននាយយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសគយនិងមានការសម្រប​សម្រួលពីសំណាក់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញាអម​សាលាដំបូងខេត្ត។

Sponsor

ក្រោយពីការបង្ក្រាបរួចមន្រ្តីជំនាញបានដកហូតវត្ថុតាងទូរ​ស័ព្ទ​ដៃគេចពន្ធចំនួន៣០០គ្រឿងរួមមាន៖

ម៉ាក SAMSUNG, ម៉ាក OPPO និងម៉ាកViVO ។

បច្ចុប្បន្នមន្រ្តីជំនាញបានកសាងសំណុំរឿងបញ្ជូនវត្ថុតាងទៅតំបន់ឈរជើងការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់៥នៅ​ស្ពានទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដើម្បីឱ្យម្ចាស់ចូលបង់ពន្ធតាមនីតិវិធី។

ចំណែកម្ចាស់វិញសមត្ថកិច្ចធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការរកស៊ីរបរខុសច្បាប់នេះទៀត៕