ប្រទេសថៃ: កាលពីវេលាយប់ម៉ោង១១យប់ត្រូវនឹងថ្ងៃទី៣ខែសីហាឆ្នាំ២០២០មានករណីបាញ់បោះមួយបានកើតឡើង ស្ថិតនៅក្នុងកាសុីណូឈ្មោះ Rama 3 Soi 66 ក្នុងប្រទេសថៃដែលបណ្តាលឲ្យមនុស្សចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតដោយក្នុងនោះមាន(បុរស២នាក់និងស្រ្ដី២នាក់)។
តាមប្រភពបាម់ឲ្យដឹងថាមូលហេតុដំបូងដែលបណ្តាលឲ្យមានការបាញ់បោះបែបនេះគឺមានមន្ត្រីប៉ូលីសម្នាក់បានទៅលេងល្បែងនៅក្នុងកាសុីណូខាងលេីក្រោយមកក៏បានឈ្លោះប្រកែកគ្នាជាមួយនឹងអ្នកលេងផ្សេងម្នាក់ទៀតរហូតដល់មានការបាញ់ប្រហារបណ្តាលឲ្យមានមនុស្សស្លាប់រកបែបនេះតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ។
ក្នុងហេតុការណ៍បាញ់បោះខាងលើនេះក៏មានស្រ្ដីជាជនរង គ្រោះម្នាក់ដែលគាត់គឺជាជនជាតិខ្មែរបានស្លាប់បាត់បង់ជីវិតផងដែរក្នុងនោះដែរបើយោងតាមរយៈគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះ Oun Maly ដែលគាត់ត្រូវជាអតីតមិត្ដរួមការងារជាមួយសពបានបង្ហោះសារមួយឃ្លាថា៖”R I Pបងស្រី Ahna Newlife ហេតុអីទេវាតាធ្វើដាក់មនុស្សល្អដូចបងស្រីបែបនេះសូមបងស្រីទៅអោយបានក្ដីសុខណាបង”។
សូមជម្រាបផងដែរថាប្រសិនបើមានការវិវិត្ដនៃហេតុការណ៍ខាងលើនេះបន្ថែមទៀតក្រុមការងាររបស់យើងខ្ញុំនិងធ្វើសេចក្ដីរាយការណ៍ជូនម្ដងទៀត។





