កណ្តាល: បាក់រលំទ្វារដែកសង្កត់ក្មេងប្រុសម្នាក់បណ្តាលអោយស្លាប់នៅកន្លែងគួរឲ្យអាណោចអាធ័មហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២០នេះស្ថិតនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលើកដែកខេត្តកណ្ដាល ។
តាមប្រភពសមត្ថកិច្ចនគរបាលស្រុកលើកដែកបានឲ្យដឹងថាក្មេងប្រុសដែលស្លាប់មានឈ្មោះ រុន ចំរុង អាយុ០៩ឆ្នាំមានទីលំនៅភូមិព្រែកតូចឃុំព្រែកដាច់ស្រុកលើកដែកខេត្តកណ្ដាល ។
ចំណែកក្មេង២នាក់ទៀតមានឈ្មោះ ភារ៉ា និងឆៃរ៉ាត់ អាយុ១០ឆ្នាំត្រូវចំជើងឆ្វេងរបួសស្រាល ។
សមត្ថកិច្ចបានបន្តរឲ្យដឹងទៀតថាក្មេងប្រុសរងគ្រោះ មានគ្នីគ្នា៤ទៅ៥នាក់បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍ របស់ជីតានៅមុខផ្ទះឈ្មោះ ឆោម ឈាង ភេទប្រុស អាយុ៥១ឆ្នាំនិងប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំ នៅភូមិ-ឃុំខាងលើបន្ទាប់មកនាំគ្នាលេងរុញទ្វាររបងទៅមកៗស្រាប់តែធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វាររបូតបណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុសម្នាក់ឈ្មោះ រុន ចំរុង (ស្លាប់) និងពីរនាក់ទៀតរងរបួសស្រាល ។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថាក្មេងរងគ្រោះពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។
យ៉ាងណាឪពុកម្ដាយក្មេងរងគ្រោះសំណូមពរដល់សមត្ថកិច្ចជំនាញមិនបាច់ធ្វើការពិនិត្យលើសាកសពកូនរបស់ខ្លួនទេហើយសុំយកសពធ្វើបុណ្យតាមប្រពៃណី ៕

