គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបជាក់ស្ដែងវង្សល្បែងស៉ីសងខុសច្បាប់(ចាក់អាប៉ោង)ឃាត់ខ្លួនបានអ្នកញៀនចំនួន៤នាក់

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបជាក់ស្ដែងវង្សល្បែងស៉ីសងខុសច្បាប់(ចាក់អាប៉ោង)ឃាត់ខ្លួនបានអ្នកញៀនចំនួន៤នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ នាយប់ថ្ងៃអង្គារ៍១៥កើតខែស្រាពណ៍ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ខែសីហាឆ្នាំ២០២០វេលាម៉ោង២០និង០០នាទីក្នុងកាចុះបង្រ្កាបនេះដឹកនាំដោយឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវនិងជាអភិបាលខណ្ឌបានមាន​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌរួមមានលោកលោកស្រី អភិបាលរងខណ្ឌនាយករដ្ឋបាលខណ្ឌអធិការរងនរបាលខណ្ឌ ប្រធានអនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌមន្ត្រីពាក់ព័ន្ធនគរបាលនិងកម្លាំងសណ្ដាប់ធ្នាប់ចុះបង្ក្រាបជាក់ស្ដែង ល្បែងស៉ីសងខុសច្បាប់ប្រភេទភ្នាល់ប្រាក់ (ចាក់អាប៉ោង)ដែល​បានបង្កប់ខ្លួនក្នុង ក្លឹបបាល់ទះ យីហោ “អាយឡេន” ស្ថិតនៅក្រុមទី២ ភូមិបឹងសាឡាងសង្កាត់ប្ញស្សីកែវខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសខាងលើនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានធ្វើការឃាត់ខ្លួនជន​សង្ស័យចំនួន០៤នាក់ជាអ្នកលេង(ចាក់អាប៉ោង)និងដកហូតសម្ភារៈល្មើសមួយចំនួនទៀតជាវត្ថុតាង។

Sponsor

ដោយឡែកជនសង្ស័យជាអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួន ភ្លាមៗខណៈដែលកម្លាំងបានឆ្មក់ចូលទីតាំងនេះ។

បច្ចុប្បន្ននេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបាននាំខ្លួន ជនសង្ស័យនិងវត្ថុតាងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដើម្បីអនុវត្តតាមនីតិវីធីជាបន្តទៀត៕