ហ្គេម​បាញ់ត្រីនៅក្នុងផ្សារស្ទឹងមានជ័យថ្មីដ៏ធំមួយកំពុងតែបេីកលេងយ៉ាងសប្បាយនិងកំពុងតែ​ពង្វក់​ក្មេង​ចាស់មិនទាន់ឃេីញមានសមត្ថកិច្ចឬអាជ្ញាធរណាចុះទៅបង្ក្រាប

ហ្គេម​បាញ់ត្រីនៅក្នុងផ្សារស្ទឹងមានជ័យថ្មីដ៏ធំមួយកំពុងតែបេីកលេងយ៉ាងសប្បាយនិងកំពុងតែ​ពង្វក់​ក្មេង​ចាស់មិនទាន់ឃេីញមានសមត្ថកិច្ចឬអាជ្ញាធរណាចុះទៅបង្ក្រាប

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ ទីតាំងល្បែងសុីសងប្រភេទហ្គេមបាញ់ត្រីនៅជាន់ទី៣លើផ្សារស្ទឹង​មាន​ជ័យថ្មីនៅតែបន្តមានវត្តមានបើកដំ​ណើរការដដែលហើយមានអ្នកចូលទៅលេងយ៉ាងគគ្រឹកគគ្រេងបើទោះបីរាជរដ្ឋាភិបាលបិទការជួបជុំនៅតាមទីតាំងសប្បាយដ្ឋាននានាក្ដី។

ទីតាំងល្បែងខុសច្បាប់ទាំងនេះគឺមិនមានអាជ្ញាធរមានសមត្ថកិច្ចមានវិធានការឬចុះទៅបង្ក្រាបឡើយគឺទុកឲ្យដំណើរជាធម្មតាដែលនេះអាចបង្កជាបញ្ហាអោយ​មានក្មេងទំនើងនិងជនញៀនល្បែងចូលទៅលេងទាំងយប់ទាំងថ្ងៃបង្កសម្លេងរំខានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះផងដែរ ។

Sponsor

ប្រជាពលរដ្ឋដែលនៅជិតទីតាំងនេះបានលើកឡើងថាម្ចាស់ទីតាំងល្បែងមួយនេះសង្ស័យមានឥទ្ធិពលមិនធម្មតាឡើយបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាបបនល្បែងស៊ីសង​ហ្គេមបាញ់ត្រីក្នុងផ្សារស្ទឹងមានជ័យថ្មីនៅជាន់ទី៣នេះក្នុងមណ្ឌល​កំសាន្ត វ៉ាន់ដា ដោយមិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចុះទៅហាមឃាត់ឬមានចំណាត់ការបង្ក្រាបដើម្បីអនុវត្តភូមិឃុំមានសុវត្ថិភាពដូចដែលរាជរដ្ឋាភិបាលបានដាក់​ចេញនោះឡើយ។

ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចនៅក្នុងខណ្ឌស្ទឹងមានជ័យថាប្រហែលជាបានទទួលលាភ​សក្ការៈពីម្ចាស់បើកបនល្បែងមួយកន្លែងនេះហើយមើលទៅ បានជាមិនហ៊ានធ្វើការបង្ក្រាប។

ប្រជាពលរដ្ឋបានសំណូមពរសូមឲ្យឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជ​ធា​នីភ្នំពេញមេត្តាមានចំណាត់ការចំពោះមន្រ្តីក្រោមឱវាទ ហើយធ្វើការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងហ្គេមបាញ់ត្រីនៅខាងលើនេះដើម្បីជៀសវាងកើតមានករណីចោរកម្ម លួច ឆក់ ប្លន់ ដើម្បីអោយភូមិ សង្កាត់មានសុវត្ថភាព៕