ភ្នំពេញ: កាលពីថ្ងៃទី០៤ខែសីហាឆ្នាំ២០២០កំលាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាលនិងអាជ្ញាធរមូលដ្ឋានក្រោមការសម្របសម្រួលនីតិវីធីផ្ទាល់ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះបង្ក្រាបករណីនាំចូលស្តុកចែកចាយផលិតផលគ្រឿងសម្អាងរំលោភកម្មសិទ្ធិបញ្ញានិងផលិតផលអត់ច្បាប់នៅផ្ទះយីហោ ហ៊ុយ បូរី ដែលមានឃ្លាំងស្តុកផ្ទះលេខ១២បេផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
ក្រោយពីធ្វេីការឆែកឆេរសមត្ថកិច្ចចម្រុះរកឃេីញនិងដកហូតរួមមាន:
សាប៊ូលាងខ្លួនចំនួន:៦០៩កេស=១១.១១២គីឡូក្រាម,គ្រឿងសម្អាងចម្រុះខុសច្បាប់ចំនួន៣០កេស=៤៨០គីឡូក្រាមនិងច្រាសដុះធ្មេញពុំមានឯកសាច្បាស់លាស់ចំនួន=៣៩៨កេស=៣.៥០០គីឡូក្រាមសរុបរួមចំនួន=១.៤៦៨កេស=១៥.០៩២គីឡូក្រាម (សម្ភារទាំអអស់បានបានដកហូតជាបណ្តោះអាសន្នដោយប្រគល់អោយម្ចាស់ទីតាំងថែរក្សាទុកមិនអោយបាត់បង់ រឺខូចទ្រង់ទ្រាយដើម) ព្រមទាំងតម្រូវអោយម្ចាស់ទីតាំងឈ្មោះ លឹម សុខម៉ៅ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋានដេីម្បីបន្តនិីតិវិធី ។



