ភ្នំពេញៈ កាលពីថ្ងៃទី០៦ខែសីហាឆ្នាំ២០២០វេលាម៉ោង២៣និង០០នាទីដោយមានការបញ្ជាដឹកនាំពីលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវក្នុងកាចុះបង្ក្រាបជាកស្តែងលោកវរសេនីយ៍ត្រី នង សាបុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១បានដឹកនាំកម្លាំងចុះបង្រា្កបនូវករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវបេតុងក្រុមទី១១ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ព្រមទាំងដកហូតគ្រឿងញៀនចំនួន០១កញ្ចប់ធំល្មមនិងសម្ភារៈវត្ថុតាងមួយចំនួនទៀត។
Sponsor
បច្ចុប្បន្នមុខសញ្ញាកំពុងធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ខឬស្សីកែវចាត់ការតាមផ្លូវច្បាប់។


