កម្លាំងសមត្ថកិច្ចជំនាញអន្តោប្រវេសន៍សហការជាមួយកម្លាំងជម្រុះរួមមានផែនការងារសន្តិសុខឆែកឆេរទីតាំងសណ្ឋាគារមួយឃាត់ជនជាតិចិន​១៩នាក់ស្នាក់នៅពុំមានលិខិតឆ្លងដែន

កម្លាំងសមត្ថកិច្ចជំនាញអន្តោប្រវេសន៍សហការជាមួយកម្លាំងជម្រុះរួមមានផែនការងារសន្តិសុខឆែកឆេរទីតាំងសណ្ឋាគារមួយឃាត់ជនជាតិចិន​១៩នាក់ស្នាក់នៅពុំមានលិខិតឆ្លងដែន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

មណ្ឌលគិរី:​ ជនជាតិចិន១៩នាក់ក្នុងចំណោម២២នាក់ត្រូវបាន​រកឃើញថាពុំមានលិខិតឆ្លងដែននិងកំពុងស្នាក់នៅក្នុងសណ្ឋា​គារធំមួយនៅចំកណ្តាលក្រុងសែនមនោរម្យក្នុងប្រតិបត្តការនេះបាមធ្វើឡើងកាលពីម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី០៨ខែសីហាឆ្នាំ២០២០ក្រោមការដឹកនាំផ្ទាល់ដោយ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីកម្លាំងជំនាញអន្តោប្រវេសន៍បានចូលរួមសហការជាមួយកម្លាំងជម្រុះរួមមានផែនការងារសន្តិសុខដឹកដោយ លោកឧត្តមសេនីយ៍ត្រី ឌុន សុខា ស្នងការរងទទួលការងារ​សន្តិសុខ។

ផែនការងារអន្តោប្រវេសន៍ដឹកដោយ លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលការងាអន្តោប្រវេសន៍។

Sponsor

រួមទាំងអធិការអធិការរងក្រុងសែនមនោរម្យនិងមន្រ្តីប៉ុស្តិ៍នគរបាលស្ពានមានជ័យបានចុះត្រួតពិនិត្យឆែកឆេរនៅក្នុងសណ្ឋាគារមណ្ឌលគិរីស្ថិតនៅភូមិចំបក់សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ។

ក្រោយចុះធ្វើការត្រួតពិនិត្យឆែកឆេរជំនាញបានពិនិត្យឃើញ​មានបន្ទប់សរុបចំនួន៧៦បន្ទប់ក្នុងនោះឆែកឆេរបាន ៧៤បន្ទប់រីឯ០២បន្ទប់ជាប់សោរពុំអាចចូលបាន ។

សមត្ថកិច្ចបញ្ជាក់ថាក្នុងចំនួន៧៤បន្ទប់ខាងលើជំនាញបានរកឃើញជនជាតិចិនចំនួន២២នាក់ស្រី០១នាក់មានប្រើប្រាស់លិខិតឆ្លងដែនចំនួន០៣នាក់គ្មាន១៩នាក់ស្រី០១នាក់និងសម្ភារៈមួយចំនួនដូចខាងក្រោម៖
-កុំព្រូទ័រចំនួន៣៤គ្រឿង
-Laptopចំនួន០៦គ្រឿង
-ផ្លាស់ចំនួន០៩គ្រឿង
-ស៊ីមទូរស័ព្ទមិនទាន់ប្រើ(មិត្តហ្វូន ១២០)(សែលខាត ០៨) (មិនមានឡូហ្កូ ៤៤)
-ក្តារចុចកុំព្រូទ័រចំនួន២៣គ្រឿង
-រ៉ូឡូភ្លើងចំនួន១៥គ្រឿង
-ដុំវ៉ាយហ្វាយចំនួន០៧គ្រឿង
-ឆ្នាំងសាកទូរស័ព្ទមួយចំនួនធំ
-ទូរស័ព្ទដៃចំនួន ១៣៥គ្រឿង(ថ្មីមិនទាន់ប្រើ០៨គ្រឿង , កំពុងប្រើ១២៧គ្រឿង)។

បច្ចុប្បន្នជនអន្តោប្រវេសន៍រួមនិងសម្ភារៈត្រូវបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីរង់ចាំបន្តនិតិវិធីផងដែរ៕