Range Roverពាក់ស្លាកលេខ2AB 5738មួយគ្រឿងបេីក​បរដោយបុរស់ម្នាក់ក្នុងល្បឿនលឿនមកដល់រង្វង់មូលព្រហ្មមុខបួនបុកពេញទំហឹងបណ្តាលអោយរងកាខូចខាតយ៉ាងដំណាំ

Range Roverពាក់ស្លាកលេខ2AB 5738មួយគ្រឿងបេីក​បរដោយបុរស់ម្នាក់ក្នុងល្បឿនលឿនមកដល់រង្វង់មូលព្រហ្មមុខបួនបុកពេញទំហឹងបណ្តាលអោយរងកាខូចខាតយ៉ាងដំណាំ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ រថយន្តស៊េរីទំនើបមួយគ្រឿងបេីកបរលឿនដូច​ហោះ​ជ្រុល​ឡើងទើរលើរង្វង់មូលព្រហ្មមុខបួនហេតុការនេះកេីតឡេីងនៅវេលា​ម៉ោង១និង៤០នាទីរំលងអាធ្រាតឈានចូលព្រឹកអាទិត្យថ្ងៃទី០៩ខែសីហាឆ្នាំ២០២០នៅរង្វង់មូលព្រហ្មមុខបួនក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

ករណីរថយន្ត Range Roverសេរីទំនើបមួយគ្រឿងស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខ2AB 5738 ព៌ណសបើកបរដោយបុរសពីរនាក់តាមបណ្តោយផ្លូវជាតិលេខ៦អាចូលរាជធានីភ្នំពេញក្នុងល្បឿនយ៉ាងលឿនមកដល់ចំណុចកើតហេតុរថយន្តក៏បើកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តហោះផ្លោងឡើងលើសួនច្បាររង្វង់មូលព្រហ្មមុខបួនដែលស្ថិតនៅទីតាំងខាងលើហើយក៏ពុំមានរងរបួសដល់នរណាម្នាក់ឡើយ។

Sponsor

បន្ទាប់ពីហេតុការណ៍នោះកើតឡើងមកគេឃើញមានបុរស​ពីរនាក់ចុះដើរចេញពីរថយន្តរួចគេចខ្លួនបាត់ស្រមោលឈឹងបន្សល់តែរថយន្តដែលរងការខូចខាតទាំងស្រុងបែកជើងកង់ទាំងបួនខូចមួយកំណាត់មុខនិងបែកកញ្ចក់ខាងមុខផងដែរ ហើយគ្មានការបញ្ជាក់ណាថាគាត់ទាំងពីរនាក់បើកបរក្នុងស្ថានភាពបែបណាឡើយ ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចនៅកន្លែងកើតហេតុខាងលើរថយន្តនឹងត្រូវយកទៅរក្សាទុកនៅស្នងការដ្ឋានចរាច​រណ៍ជើងគោករាជធានីភ្នំពេញរង់ចាំសាម៉ីខ្លួនចូលមកដោះស្រាយតាមច្បាប់៕