ប៉ូលីសធ្វេីកាមិនកេីតរត់ទៅឲ្យអាវុធហត្ថជួយដោយប្តីបាន​ប្រេីហិង្សាមកលើប្រពន្ធខ្លួនឯងធ្វើទារុណ្ឌកម្មជាញឹកញាប់ ស្ទើរតែស្លាប់រហូតដល់បាក់ជើងហើមមុខហើមមាត់ទេីបឃាត់ខ្លួនបាន

ប៉ូលីសធ្វេីកាមិនកេីតរត់ទៅឲ្យអាវុធហត្ថជួយដោយប្តីបាន​ប្រេីហិង្សាមកលើប្រពន្ធខ្លួនឯងធ្វើទារុណ្ឌកម្មជាញឹកញាប់ ស្ទើរតែស្លាប់រហូតដល់បាក់ជើងហើមមុខហើមមាត់ទេីបឃាត់ខ្លួនបាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​:​ ស្ត្រីរងគ្រោះម្នាក់ត្រូវបានប្តីវាយធ្វេីបាបជាច្រេីន​លេីកច្រេីនសាររួចក៏ធ្លាប់រត់មកឱ្យនគរបាលប៉ុស្តិ៍ឈានសុំការអន្តរាគមន៍ពីលោកអធិការស្រុកស្ទោងតែអស់លោកជា​សមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៍ខ្វះការយកចិត្តទុកដាក់ ជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បណ្តាលឱ្យអំពើល្មើសច្បាប់ ហិង្សាក្នុងគ្រួសារនៅតែបន្តប្រព្រឹត្តដោយជនដៃដល់ជាប្តីមកលើប្រពន្ធជាប់ជាប្រចាំ។

បុរសម្នាក់បានប្រព្រឹត្តអំពើហិង្សាមកលើប្រពន្ធខ្លួនឯងវាយដំ ធ្វើទារុណ្ឌកម្មជាញឹកញាប់ស្ទើរតែស្លាប់រហូតដល់បាក់ជើង ហើមមុខហើមមាត់។

Sponsor

ជាក់ស្ដែងបុរសជាប្តីបន្តប្រើអំពើហឹង្សាទៅលើប្រពន្ធបាន វាយទាត់ធាក់បណ្តាលរបួសស្ទើរសុះសាច់ជាំមុខជាំមាត់និងស្នាមជាំលើរាងកាយ ។

ក្នុងបទល្មើសជាក់ស្តែងនេះក៏ត្រូវបានលោក ឃុន ភារៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោងរួមទាំងកម្លាំងមន្ត្រីក្រោមឱវាទឃាត់ខ្លួនបុរសជាប្តីឈ្មោះ ត្រេង ឡូញ (ហៅស្វិត) អាយុ៣៧ឆ្នាំរស់នៅភូមិកំពង់ក្តីឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែសូហាឆ្នាំ២០២០ដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។

រៀបរាប់ពីស្ត្រីជនរងគ្រោះជាប្រពន្ឋឈ្មោះ កែ ឌីណា អាយុ៣៧ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើបានឲ្យដឹងថា៖ ខ្លួនតែងរងទុក្ខវេទនាជាខ្លាំងដោយសារប្តីរបស់គាត់តែងតែប្រើអំពើហិង្សាជាបន្តបន្ទាប់ដោយការវ៉ៃដាំច្រំធាក់រហូត​ដល់បាក់ជើងម្តងរួចមកហើយករណីខ្លះសុខចិត្តលាក់បាំងបងប្អូនដើម្បីទុកឱ្យប្តីប្តូឥរិយាបថ ។

ស្ត្រីជាប្រពន្ធបានបន្តថាប្តីរបស់គាត់បានវ៉ៃធ្វើបាបដោយហិង្សានេះចំនួន៦លើកមកហើយនិងធ្លាប់ទៅដាក់ពាក្យប្តឹងទៅប៉ុស្ត៍រដ្ឋបាលកំពង់ចិនត្បូងតែមេប៉ុស្ត៍ថាមិនហ៊ាន​ដោះស្រាយ ។

ទៅអធិការក៏មិនអើពើហើយធ្លាប់ប្តឹងនៅសាលាស្រុកស្ទោង ក៏មន្រ្តីស្រុកមិនហ៊ានដោះស្រាយបែជាជម្រុញឲ្យគាត់ទៅដាក់ពាក្យនៅតុលាការ។

ក្រោមការដឹកនាំបញ្ជាពីលោក ស៊ិន វិរ: ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានឲ្យកម្លាំង កងរាជអាវុធហត្ថខេត្តនិងអាវុធហត្ថស្រុកស្ទោងមានសម្របសម្រួលដោយផ្ទាល់ពីលោក សាយ វាសនា ក៏ឃាត់ខ្លួន ជនដៃដល់មកចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីមានពាក្យបណ្តឹងហិង្សាដោយចេតនាប្រព្រឹត្តដោយសហព័ទ្ធឬអនិតិសង្វាសជន។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការ៕