ភ្នំពេញ: លោកមេគុគព្រៃស(ម១)ឈ្មោះ ឆែម សាវុធ ដែលរងនូវការរិះគន់ពីប្រជាពលរដ្ឋដែលជាសាច់ញាត្តិអ្នកទោសពិរុទ្ធជននិងល្បីគាបសង្កត់ជំរឹតយកលុយពីជនជាប់ឃុំក្រោមលេសឲ្យជួយលុយកសាងអភិវឌ្ឍន៍ពន្ធនាគាទើបបានចេញដើរហើសេរីនិងប្រព្រឹត្តិសេរីក្នុងពន្ធនាគា ។
ជនជាប់ឃុំនៅ ម១ តាំងពីអ្នកក្ររហូតដល់អ្នកមានលុយជា ឧកញ៉ា សុទ្ធតែត្រូវបានក្រុមដៃជើងលោក ឆែម សាវុធ ជំរឹតលុយយកបានទាំងអស់តាំងពីកាក់ល្អិតម្នាក់៥០០០ រៀល រហូតដល់រាប់ម៉ែនដុល្លា ។
ករណីជំរឹតលុយពីជនជាប់ឃុំនេះសូម្បីតែឧកញ៉ា ហូច ចំរើន ក៏អស់លុយរាប់ម៉ឺនរាប់សែនដុល្លារដែរដើម្បីធ្វើបន្ទុបដេកឯកជនបំពាក់សម្ភារៈលើសសណ្ឋាគាផ្កាយ៥រស់នៅឯកជនតែឯងជាមួយនិងអង្គរក្សក្នុងមណ្ឌលសុខភាព ម១ ។
ឧកញ៉ា ហូ ចំរើនបច្ចុប្បន្នជាអ្នកទោសអាចយកស្រីចូលដេក យកស្រាចូលផឹកសេរីនិងអង្គរក្សចូលដេកយាមដូចស្តេច ហើយមើលងាយមន្ត្រីអគ្គានុរក្សតូចតាចរហូតគំរាមវ៉ៃទាត់ធា ក់មន្ត្រីអគ្គានុរក្សតាមចិត្តព្រោះអាងជះលុយឲ្យលោក ឆែម សាវុធ ឡើងជោគជាំ ។
សូមបញ្ជាក់ថាតាមប្រភពពីក្នុងពន្ធនាគាលោក ឆែម សាវុធ ដឹកនាំ ម១ កន្លងមកបើចង់សាងសង់អគារថែមគឺប្រមូលលុយពីអ្នកជាប់ឃុំនិងអ្នកមានឧកញ៉ាៗមកដាក់ហោប៉ៅរួចយកវិក័យប័ត្រទៅទូទាត់ជាមួយក្រសួងមហាផ្ទៃយកលុយរដ្ឋ ដែលនេះជាអំពើពុករលួយនិងជំរឹតលុយជនជាប់ឃុំយ៉ាងធ្ងន់ធ្ងរតែត្រូវបានថ្នាក់លើថ្នាក់រដ្ឋលេខាធិការទទូលបន្ទុកពន្ធនាគានិងអតីត អគ្គនាយកពន្ធនាគា ជួយលាក់ជួយបិទបាំង ព្រោះម្នាក់ៗសើមមាត់នឹងលុយដែលលោក ឆែម សាវុធ សូកប៉ាន់ ។
មួយវិញទៀតលោក ឆែម សាវុធ ក៏ត្រូវជនជាប់ឃុំប្តឹងទៅ ACU ពីបទពុករលួយដែរនិងកំពុងស៊ើបអង្កេតតែបែជាបិទរឿងរួចឡើងធ្វើអគ្គនាយកត្រួតអគ្គនាយករងចាស់ៗដែលការដំឡើងនេះផ្ទុយទាំងស្រុងពីអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលធ្លាប់ណែនាំក្រសួងមហាផ្ទៃថា បើប្រធានអង្គភាពចូលនិវត្តន៍ត្រូវរើសអនុប្រធានឡើង ។
តែករណីលោក ឆែម សាវុធ ក្រសួងមហាផ្ទៃទើបធ្វើឲ្យឡើងជាអគ្គនាយករងមិនបាន៣ខែផងក៏នាំគ្នាស៊ីលុយលោក ឆែម សាវុធ រៀបបំពេញឯកសារឲ្យឡើងធ្វើអគ្គនាយកជាន់ក្បាលអគ្គនាយករងចាស់ៗ ។
ប្រភពពីសាច់ញាតិអ្នកទោសភាគច្រើនដែលគ្នាក្រីក្របានប្រាប់ថានៅក្នុងគុគព្រៃស ម១ ក្នុងពេលលោក ឆែម សាវុធ ដឹកនាំវិញក្រៅពីជំរឹតយកលុយពីជនជាប់ឃុំគឺនៅបង្កើតឲ្យលេងល្បែងស៊ីសងយកលុយពីមេវង់ល្បែងមួយថ្ងៃៗរាប់សិបលានរៀលថ្ងៃសៅរ៍អាទិត្យជួលបន្ទុបឲ្យអ្នកមានលុយយកស្រីស្រាពីខាងក្រៅចូលមកផឹកស៊ីដេកសប្បាយនិងឲ្យប្រពន្ធកាន់កាប់លុយពន្ធនាគាកាន់កាប់មុខរបរលក់ដូរក្នុងផ្សារខាងក្នុងអគារដាក់លក់តំលៃកប់ពពកតាមតែចិត្តរួចបិទមិនឲ្យមន្ត្រីណានិយាយអីទាំងអស់ ។
បើមន្ត្រីណានិយាយតវ៉ាគឺដកឲ្យឈរជើងតែម្តងហើយថ្មីៗ ស៊ីលុយជនខិលខូចឲ្យជនខិលខូចបន្លំខ្លួនចូលពន្ធនាគាសំឡុ តគំរាមជនជាប់ឃុំថែមទៀត ។
រឿងរ៉ាវអាស្រូវប៉ុនហ្នឹងហើយការដឹកនាំពុករលួយអាក្រក់ប៉ុនហ្នឹងហើយនៅអាចឡើងធ្វើជាអគ្គនាយកពន្ធនាគាបានទៀត ដូចក្រសួងខ្វះមន្ត្រីល្អឬខ្វះមន្ត្រីមានសមត្ថភាព (?) ៕




