បន្ទាយមានជ័យ: វាជរឿងមួយគួរពិចារណាហេីយក៏ពិតជាទើសភ្នែកប្រជាពលរដ្ឋបំផុតហើយជាមួយនឹងក្តីបារម្ភពីហានិភ័យបង្ករអោយមានអគ្គីភ័យនិងផ្ទុះឆាបឆេះបង្កគ្រោះថ្នាក់ដល់ផ្ទះសម្បែងអគារជាទ្រព្យសម្បត្តិរដ្ឋគ្រោះថ្នាក់ដល់អ្នកជិតខាងខណៈដែលឃើញពីទិដ្ឋភាពជាក់ស្តែងដែលម្ចាស់ស្ថានីយប្រេងបានយកស៊ីទែនហ្គាសនិងសាំងដាក់ក្បែរគ្នាបែបនេះព្រោះវាងាយរងគ្រោះបំផុត។
សូមជម្រាបថាស្ថានីយប្រេងឥន្ធនៈសូគីម៉ិចមួយកន្លែងស្ថិតនៅជាប់របងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខេត្តបន្ទាយមានជ័យស្ថិតក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដែលម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែងនេះអាចគិតតែពីផលចំណេញមិនគិតពីហានិភ័យដែលនឹងអាចកើតមានដល់ប្រជាពលរដ្ឋចំពោះការដាក់ថែមនូវស៊ីទែនហ្គាស១ទៀតចំកណ្ដាលទីប្រជុំជនបែបនេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងការាសសាំងនិងហ្គាសនោះកំពុងត្រូវប្រឈមដោយមានការភិតភ័យប្រសិនបើថ្ងៃណាមួយស៊ីទែនហ្គាសនេះកើតមានហានិភ័យផ្ទុះឆាបឆេះតើនឹងមានប្រជាពលរដ្ឋប៉ុន្មាននាក់ត្រូវរងគ្រោះ? ពិសេសអាជ្ញាធរនិងខាងជំនាញអត់ទើសភ្នែកអីបន្តិចសោះ។
សូមរំឭកថាបើតាមការអះអាងរបស់លោក អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីហានិភ័យស្ថានីយនិងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងនិងឧស្ម័នថាច្បាប់អំពីហានិភ័យដែលអាចកើតមានឡើងនិងអំពីបែបបទនិងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយអ្នកសាងសង់ស្ថានីយយល់ច្បាស់អំពីតួនាទីភារកិច្ចនិងនីតិវិធីនានាដើម្បីមានភាពងាយស្រួលនិងការបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាពតម្លាភាពស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមាន។
ថ្មីៗនេះដើម្បីបញ្ចៀសហានិភ័យកើតឡើងតាមស្ថានីយប្រេងក្រសួងរ៉ែនិងថាមពលក៏តម្រូវឱ្យម្ចាស់ស្ថានីយទាំងអស់នៅទូទាំងប្រទេសមកសុំច្បាប់អនុញ្ញាតពីក្រសួងឱ្យបានត្រឹមត្រូវដើម្បីខាងក្រសួងសិក្សាពីហានិភ័យថាតើត្រូវអនុញ្ញាតឱ្យបើកអាជីវកម្ម ឬមួយយ៉ាងណាបើក្នុងករណីដូចទីតាំងស្ថានីយប្រេងសូគីមិចនេះសង្ឃឹមថាខាងក្រសួងមិនចេញច្បាប់ឱ្យឡើយ។
ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរនិងខាងជំនាញមន្ទីរ-ក្រសួងរ៉ែនិងថាមពលជួយគិតគូររឿងនេះផងដើម្បីសុវត្ថិភាពក្នុងមូលដ្ឋាន៕
