នគរបាលឃាត់ខ្លួនថៅកែហាងបាយយីហោ(មាតុភូមិ)​នៅ​ខណ្ខដូនពេញពាក់ព័ន្ធរឿងក្លែងឯកសារលួចផ្ទះគេលក់

នគរបាលឃាត់ខ្លួនថៅកែហាងបាយយីហោ(មាតុភូមិ)​នៅ​ខណ្ខដូនពេញពាក់ព័ន្ធរឿងក្លែងឯកសារលួចផ្ទះគេលក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់និងបញ្ជូនខ្លួនស្ត្រីម្នាក់ដែលជា​ម្ចាស់​ហាង​បាយយីហោ(មាតុភូមិ)កាលពីរសៀលថ្ងៃទី​១២​ខែសីហាឆ្នាំ២០២០ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីក្លែងឯកសារលួចលក់ផ្ទះរបស់អ្នកដទៃ។

បើតាមសមត្ថកិច្ចជនសង្ស័យមានឈ្មោះមាសផាន្នីដាភេទ​ស្រីអាយុ៤៨ឆ្នាំជាម្ចាស់ហាងបាយយីហោ(មាតុភូមិ)បច្ចុប្បន្នកំពុងរស់នៅផ្ទះលេខ៥៥ផ្លូវលេខ៧៥សង្កាត់វត្តភ្នំខណ្ឌដូន​ពេញរាជធានីភ្នំពេញ។

Sponsor

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថាស្ត្រីសង្ស័យខាងលើនេះត្រូវបានកម្លាំងជំនាញឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន​របស់លោកប្លង់សុផលតំណាងអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញពាក់ព័ន្ធបទក្លែងស្នាមមេដៃក្នុងលិខិតសា​ធារណៈពីបទប្រើប្រាស់លិខិតសាធារណៈក្លែងនិងបទសមគំនិតក្នុងអំពើក្លែង។

សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះមាសផាន្នីដាត្រូវបានជនរងគ្រោះឈ្មោះកែប៊ិនសូរស្មីដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ដោយចោទប្រកាន់ថាជន

ស​ង្ស័យបានក្លែងស្នាមមេដៃរបស់ដើមបណ្ដឹងនៅលើឯក​សារផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែងនៅក្នុងសង្កាត់ផ្សារកណ្ដាល​ទី១ខណ្ឌដូនពេញឲ្យទៅឈ្មោះអ៊ុកធីតាកាលពីអំឡុងដើមឆ្នាំ២០១៨។

ករណីនេះមិនទាន់ដឹងនៅឡើយទេថាតំណាងអយ្យការធ្វើការចោទប្រកាន់ដើម្បីបន្តនីតិវិធីបញ្ជូនទៅចៅក្រុមស៊ើបសួរឬយ៉ាងណា៕