ស្វាយរៀង: មន្ត្រីមន្ទីរទេសចរណ៏ខេត្តស្វាយរៀងបានឲ្យដឹងថាប្រាសាទជីហោគឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀងស្ថិតនៅតំបន់ប៉ែកឦសាននៃទីរួមខេត្តនៅភូមិព្រៃក្តីឃុំគគីរស្រុករមាសហែក ខេត្តស្វាយរៀងចម្ងាយប្រមាណ៥៨គីឡូម៉ែត្រ។
ប្រភពបន្តថាប្រាសាទនេះកសាងឡើងក្នុងអំឡុងសតវត្សទី៦(លំនាំរចនាបថសំបូរព្រៃគុហ៍)សង់លើទីទួលមួយកន្លែងមានកម្ពស់៣ម៉ែត្រទំហំ៥០ម៉ែត្របួនជ្រុងប្របតាមមាត់ទន្លេជាប់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម។រីឯតួប្រសាទធ្វើអំពីឥតនិងថ្មបាយក្រៀមពីទិសខាងកើតក្រៅពីនេះមានសុទ្ធតែទ្វារបង្អូចបញ្ចេាតបិទជាប់ជញ្ជាំង។ចំពោះមេទ្វារមេបង្អួច ក្បាច់ផ្ងានិងក្បាច់ផ្សេងៗទៀតធ្វើអំពីដីដុតទាំងអស់។
មន្ត្រីដដែលបានបន្ថែមថាសូមបងប្អូនយើងបន្តការការពារនូវការឆ្លងជំងឺកូវីដ១៩នេះឲ្យបានខ្ជាប់ខ្ជួនដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលដោយការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់នាពេលនៅទីប្រជុំជនរក្សាគំលាត១.៥ម៉ែត្រពីគ្នាហើយជំនួសការចាប់ដៃដោយការសំពះកាត់បន្ថយការជួបជុំមនុស្សចាប់ពី៥០នាក់ឡើងជាពិសេសថ្ងៃឈប់បុណ្យចូលឆ្នាំជំនួសខាងមុខនេះបើស្រឡាញ់ខ្លួនឯងគ្រួសារនិងសហគមន៍ត្រូវការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩៕

