គួរឲ្យ​សង្វេកណាស់តេប្រាប់កូន​អោយចាំទទួលពុក​ម៉ែផងថ្ងៃឈប់សំរាក​ជិះម៉ូតូទៅផ្ទះបែជាមកជួបរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកពីក្រោយបណ្តាលឲ្យស្លាប់ទាំងពីរនាក់

គួរឲ្យ​សង្វេកណាស់តេប្រាប់កូន​អោយចាំទទួលពុក​ម៉ែផងថ្ងៃឈប់សំរាក​ជិះម៉ូតូទៅផ្ទះបែជាមកជួបរឿងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកពីក្រោយបណ្តាលឲ្យស្លាប់ទាំងពីរនាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ: រថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់២នាក់ប្តីប្រពន្ធហេតុកានេះកេីតឡេីងនៅវេលា​ម៉ោង៨និង៣០នាថ្ងៃទី១៦​ខែ​សីហាឆ្នាំ២០២០​នៅ​ចន្លោះគីឡូម៉ែត្រ១១២​-១១៣ស្ថិតនៅភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់​សី​លា​ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្ដបែនម៉ាក់​Nissan ក្បាលពណ៍ខៀវទ្រុងពណ៍ត្រេអ៉ី(ស្លាក់លេខចង្កូតស្ដាំPP2313)។

តាមប្រភពពីកន្លែងកេីតហេតុបានអោយដឹងថារថយន្តបានបុកម៉ូតូប្ដីប្រពន្ធ​២គូរ​ម៉ាក់Waveពណ៍ក្រហម​បើក​បរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ​និងនារីម្នាក់​មានឈ្មោះ ជឿន ខន រស់នៅភូមិទួលខ្មែរឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធ៍សាត់រថយន្ដមានគោលដៅពី​ភ្នំពេញ​ទៅកំពង់សោម។

Sponsor

ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដព្យាយាមបើកគេចពីកន្លែងកើតហេតុតែត្រូវកម្លាំងល្បាត់របស់ អហស្រុកកំពង់សីលាសហការជាមួយខាងPL ធ្វើការឃាត់រថយន្ដនិងអ្នកបើកបរបាន​នៅចំនុច​km១០៧-​១០៨។​
ហេតុការនេះបណ្តាលអោយស្លាប់មនុស្ស០២នាក់
ខូចខាត់ម៉ូតូ០១គ្រឿងរួមនិងរថយន្ដ០១គ្រឿង

ហេីយអ្វីដែលសង្វេកនោះ​កូនៗដែលចាំទទួលនៅផ្ទះ​ បែរជាស្ទុះឆ្កួតពេលលឺដំណឹងថាម្ចាស់ទូរស័ព្ទខាងលេី​ស្លាប់បាត់ហេីយ។

បច្ចុប្បន្នម៉ូតូនិងរថយន្ដយកទៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាចាត់ការតាមនិតិវិធី។​

ចំណែកសាក់សពជនរងគ្រោះយកទៅតម្កល់នៅវត្តស្ទឹងច្រាលដើម្បីស្វែងរកសាច់ញ្ញាត្តិមកទទួលទៅធ្វើបុណ្យតាមប្រពៃណី។