បន្ទាយមានជ័យ: ស្ត្រីជាម្ដាយបានត្រឹមទ្រហោយំសោកបោកខ្លួនស្ដាយកូនប្រុសជាទីស្រលាញ់ត្រូវបានតៃកុងបេីកបញ្ជាគ្រឿងចក្រខណះកំពុងតែចូកដីបើកថយក្រោយខ្វះការប្រុងប្រយ័ត្នបានកិនស្លាប់បង្ករអោយមានកាភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ក្នុងបរិវេណផ្ទះលក់គ្រឿងសំណង់ឥដ្ឋខ្សាច់(លីហេងឆាយ)តាមបណ្តោយផ្លូវស្តង់តាងួនស្ថិតនៅក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា៖ក្មេងប្រុសរងគ្រោះឈ្មោះ លី អ៉ីងឡុង ភេទប្រុសអាយុ៦ឆ្នាំ ត្រូវគ្រឿងចក្រចូកដីកិនបណ្ដាលឱ្យបែកក្បាលស្លាប់(ជាកូនម្ចាស់ទីតាំងដេប៉ូលក់ខ្សាច់)។
ចំណែកអ្នកបើកបរជាកម្មករឈ្មោះ យ៉ត ភេទប្រុស អាយុប្រហែល២០ឆ្នាំ (រត់គេចខ្លួនបាត់)។
សមត្ថកិច្ចបន្ថែមថាមុនកើតហេតុក្មេងប្រុសរងគ្រោះខាងលើអង្គុយលេងក្បែរទីតាំងខ្សាច់ដែលតៃកុងគ្រឿងចក្រចូកដីម៉ាក hitachi ពណ៌ស្លាទុំ (ពុំមានស្លាកលេខ) បើកចូកខ្សាច់រាល់ថ្ងៃតែអកុសលតៃកុងបើកថយក្រោយខ្វះការប្រុងប្រយ័ត្នក៏កិនទៅលើក្មេងប្រុសម្នាក់កំពុងអង្គុយលេងដី ឈ្មោះ លី អ៉ីងឡុងភេទប្រុសអាយុ៦ឆ្នាំបណ្ដាលឱ្យបែកក្បាលស្លាប់តែម្ដង។
ក្រោយកើតហេតុភ្លាមៗនោះកម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតបានចុះត្រួតពិនិត្យកន្លែងកើតហេតុផងដែរ ។
នៅក្នុងហេតុការណ៍នោះតាមការសំណូមពររបស់អាណាព្យាបាលក្មេងរងគ្រោះប្រាប់ថាដោយសារអ្នកបើកបរជាបុគ្គលិកបម្រើការងារឱ្យគាត់យូរឆ្នាំមកហើយម្យ៉ាងទៀតអ្នកបើកបរក៏គ្មានចេតនាធ្វើទង្វើនេះមកលើក្រុមគ្រួសារគាត់ដែរគាត់ថាជារឿងអចេតនាហើយគាត់មិនបានដាក់ពាក្យប្ដឹងផ្ដល់ទៅលើអ្នកបើកបរនោះទេ ៕


