កំពង់ស្ពឺ៖ ប៉ូលីសឃាត់ខ្លួនជនល្មោភកាមម្នាក់ដែលបានចាប់រំលោភទៅលេីក្មេងស្រីអាយុ៩ឆ្នាំកាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២០ករណីនេះបានកើតឡើងនៅភូមិវាលធំឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលចាប់រំលោភសេពសន្ទវៈកុមារីអាយុ៩ឆ្នាំតាមពាក្យបណ្តឹងឪពុកម្តាយក្មេងរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ហ៊ន ស្រស់ អាយុ២៦ឆ្នាំនចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជ.ស.នអាយុ៩ឆ្នាំទាំងពីរនាក់រស់នៅភូមិឃុំជាមួយគ្នា។
តាមសម្តីក្មេងស្រីរងគ្រោះបានឱ្យដឹងថា៖ជនសង្ស័យបានចាប់រំលោភសេពសន្ទវៈនាងបានសម្រេចផ្ទួនៗគ្នាចំនួន៥ដងត្រូវឪពុកម្តាយឃើញក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។
ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ ជា ឃីនភេទប្រុសអាយុ៤៧ឆ្នាំត្រូវជាឪពុកក្មេងរងគ្រោះរស់នៅភូមិវាលធំឃុំត្រែងត្រយឹងកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

