ប្រេីរបស់កែច្នៃខុស​បច្ចេកទេស​យកទៅឆក់ត្រីឆងបណ្តាលអោយឆក់ស្លាប់ខ្លួនឯងនៅក្នុងវាលស្រែគួរឲ្យអាណោចអាធម័

ប្រេីរបស់កែច្នៃខុស​បច្ចេកទេស​យកទៅឆក់ត្រីឆងបណ្តាលអោយឆក់ស្លាប់ខ្លួនឯងនៅក្នុងវាលស្រែគួរឲ្យអាណោចអាធម័

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បាត់ដំបង:​ ប្រជាពលរដ្ឋប្រទះឃេីញសពបុរស់ម្នាក់ដេកស្លាប់ដោយសារតែឆក់ចរន្តភ្លើងនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នៅវេលាម៉ោង១២និង២០នាទីស្ថិតនៅចំណុចវាលស្រែនៅក្រោយបុរីរស្មីបាត់ដំបងស្ថិតក្នុងភូមិអូរតានប់សង្កាត់ក្តុលដូនទាវក្រុង-ខេត្តបាត់ដំបង។

អ្នកស្លាប់មានឈ្មោះ ឌឿន សំណាង ហៅ(សំ)ភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅក្រុមទី១០ភូមិចំការសំរោង២សង្កាត់ ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបងមុខរបរកម្មករ ។

Sponsor

តាមការបំភ្លឺរបស់ឈ្មោះ អឿន សំអាត (ប្រពន្ធសព)មានអាយុ៣៩ឆ្នាំមានទីលំនៅភូមិចំការសំរោង២សង្កាត់ចំការ​សំរោងក្រុងបាត់ដំបងខេត្តបាត់ដំបងមុខរបរមេផ្ទះបានបញ្ជាក់ថានៅថ្ងៃទី១៦ខែសីហាឆ្នាំ២០២០វេលាម៉ោង២០និង៣០នាទី ប្ដីរបស់ខ្លួនបានចេញពីផ្ទះទៅរកឆក់ត្រីដោយបានយកឧ​បក​រណ៍សំរាប់ឆក់ទៅជាមួយលុះព្រឹកឡើងថ្ងៃទី១៧ខែសីហាឆ្នាំ ២០២០មិនឃើញប្ដីរបស់ខ្លួនត្រលប់មកផ្ទះវិញខ្លួនក៏ហៅកូន និងបងប្អូនពីរទៅបីនាក់អោយជួយរកប្ដីរហូតដល់ម៉ោងប្រហែល១២និង២០នាទីកូនរបស់ខ្លួនបានរកឃើញប្ដីដេកស្លាប់នៅក្នុងវាលស្រែក្បែរបុរីរស្មីបាត់ដំបងដោយដៃទាំងសងខាងកាន់ឧបករណ៍សំរាប់ឆក់នៅជាប់និងដៃ ។

តាមការត្រួតពិនិត្យផ្នែកជំនាញនិងគ្រូពេទ្យបញ្ជាក់ថាគឺ​ស្លាប់ដោយសាឆក់ចរន្តអគ្គីសនីឧបករណ៍កែច្នៃសំរាប់ឆក់ត្រី។

សាកសពត្រូវប្រគល់អោយទៅប្រពន្ធឈ្មោះ អឿន សំអាត យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅលំនៅដ្ឋានក្នុងក្រុម​ទី ១០ភូមិចំការសំរោង២សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្ត បាត់ដំបង៕