ស្រ្តី​ពីរនាក់ដេីរលក់ទឹកឃុំក្លែងក្លាយបោកប្រជាពលរដ្ឋអស់លក្ខត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្រ្តី​ពីរនាក់ដេីរលក់ទឹកឃុំក្លែងក្លាយបោកប្រជាពលរដ្ឋអស់លក្ខត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់​: ស្រ្តី​ជាជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទឆរបោកកាលពីថ្ងៃទី១៩​ ខែសីហា​ឆ្នាំ២០២០វេលាម៉ោង១៣នឹង០៣នាទីនៅ​ចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុពួក​គាត់ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុង​ដាC125 មួយគ្រឿងគ្មានស្លាកលេខបានដឹកទឹកឃ្មុំដើរលក់ឲ្យប្រជាពលរដ្ឋទូទៅខណ:មកដល់ផ្ទះជន​រងគ្រោះឈ្មោះ ផៃ យូវ អាយុ៦០ឆ្នាំភេទស្រីរស់នៅក្នុងភូមិទួលជ្រាវ ឃុំតាលោស្រុកតាលោសែនជ័យ និងឈ្មោះ ប៊ូ ម៉េងគួយ អាយុ២២ឆ្នាំភេទប្រុសរស់នៅជាមួយម្ដាយមីងខាងលើ ។

Sponsor

ខណ:មកដល់ផ្ទះជនរងគ្រោះទាំងពីរនេះជនសង្ស័យក៍បានឈប់ម៉ូតូចូលលក់ទឹកឃ្មុំចំនួន២០០លីត្រឲ្យពួក​គាត់ទិញទុកសម្រាប់លក់បន្តមិនបានប៉ុន្មានថ្ងៃផងទឹកឃុំ​នោះក៍ក្លាយជាក្រៀមស្ករត្នោតពួកគាត់ទើបដឹងថា​ចាញ់បោកគេក៍ស្រាប់មានការភ្ញាក់ផ្អើកប្រញ៉ាប់ប្រញាល់ផ្តល់ព័ត៌មានជូនលោកមេភូមិតែម្តង។

មន្ត្រីនគរបាលក្នុងមូលដ្ឋានបានឲ្យដឹងថាក្រោយពី​ទទួលបានព័ត៌មានពីអាជ្ញាធរនិងជនរងគ្រោះសមត្ថកិច្ចបានអញ្ជើញមុខសញ្ញាលក់ទឹកឃ្មុំទាំង២នាក់ឲ្យគាត់​មកទទួលយកទឹកឃ្មុំក្លែងក្លាយត្រឡប់ទៅផ្ទះវិញតាមសំណូមពររបស់ជនរងគ្រោះឱ្យសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ ។

ប្រភពដដែលបានបន្តទៀតថាក្រោយពីបានស្តាប់ការរៀបរាប់របស់លោកមេភូមិនិងជនរងគ្រោះសមត្ថកិច្ច បានចុះដល់ផ្ទះជនរងគ្រោះនឹងបានជួបជនសង្ស័យទាំង០២នាក់មានកូនតូចចំនួន០១នាក់ផងដែរ៖

១.ឈ្មោះ ពៅ ស្រីវុធ អាយុ៣៨ឆ្នាំភេទស្រី
២.ឈ្មោះ ពៅ សំណាង អាយុ៣២ឆ្នាំភេទស្រី
ជនសង្ស័យទាំង០២នាក់ខាងលើនេះមកស្នាក់នៅភូមិស្ទឹងតូចសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នអ្នកទាំងពីរមានទីលំនៅមិនច្បាស់លាស់ចំ​ពោះករណីនេះសមត្ថកិច្ចបានដកហូតទឹកឃ្មុំក្លែងក្លាយ ចំនួនប្រហែល១០០លីត្រនិងម៉ូតូមួយគ្រឿងរួមទាំង ជនសង្ស័យទាំង០២នាក់បញ្ជូនមកកាន់អធិការដ្ឋាន​នគរបាលស្រុកនិងសុំការអនុញ្ញាតពីឯកឧត្តមព្រះរាជ្យអាជ្ញាចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីស្រាវជ្រាវចាត់ការបន្តជុំវិញករណីមួយនេះ៕